លោកជំទាវ កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ថាកត្តា សុខសន្តិភាព បាន ចូលរួមចំណែក ជំរុញ ឲ្យ មានការ អភិវឌ្ឍន៍

កំពង់ធំ៖ លោកជំទាវ កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋសភា – ព្រឹទ្ធសភា និង អធិការកិច្ច បាន មានប្រសាសន៍ ថាៈ កត្តា សុខសន្តិភាព បាន ចូលរួមចំណែក ជំរុញ ឲ្យ មានការ អភិវឌ្ឍន៍ ។ លោកស្រី បាន ថ្លែង ដូច្នេះ នៅក្នុង ពិធី សម្ពោធ ដាក់ ឲ្យ ប្រើប្រាស់ ស្ពានបេតុង ឆ្លង ស្ទឹងសែន ស្ថិត ក្នុងភូមិ កំពង់ស្វាយ ឃុំ កំពង់ស្វាយ ស្រុក កំពង់ស្វាយនៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២២ ។

ក្នុងឱកាស នោះ លោកជំតាវ កិត្តិ សង្គហ បណ្ឌិត ម៉ែន សំអន ក៏បាន មានប្រសាសន៍ ដែរ ថាៈ ក្រោម ការដឹកនាំ ប្រកបដោយ ភាព ប៉ិនប្រសប់ និង គតិបណ្ឌិត របស់ សម្ដេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដែលជា អគ្គម គ្គុ ទេសន៍ ឯក និង ជា ប្រតិបត្តិ ករ នយោបាយ ឈ្នះ – ឈ្នះ ដែល បាន នាំយក សន្តិភាព មក ជូន ជាតិ មាតុភូមិ កម្ពុជា ឆ្ពោះទៅរក ការអភិវឌ្ឍន៍ គ្រប់ វិស័យ ដោយបាន ផ្តោតទៅលើ អាទិភាព ៤ គឺ ផ្លូវ មនុស្ស ទឹក ភ្លើង ។ ដោយឡែក ថ្ងៃនេះ សមិទ្ធផល ស្ពានបេតុង ថ្មី នេះ ក៏បាន បង្ហាញ ជំនឿ និង ការ សាមគ្គី ដែល កើត ចេញមក ពី កត្តា សុខសន្តិភាព ដែល បានអនុញ្ញាត ឲ្យ បងប្អូន ទាំងអស់គ្នា ចូលរួម កសាង នូវ សមិទ្ធផល ដែល ដាក់ សម្ពោធ នា ថ្ងៃនេះ និង បាន ចូលរួម ចំណែក ជំរុញ ឲ្យ មានការ អភអភិវឌ្ឍន។

លោកជំទាវក៏ បាន ផ្តាំផ្ញើ ដល់ ប្រជាពលរដ្ឋ ទាំងអស់ ត្រូវ ចូលរួម គោរព ច្បាប់ ចរាចរណ៍ រៀន រស់ និង ធ្វើការ តាម ប្រក្រតីភាព ថ្មី ដោយ អនុវត្តតាម វិធានការណ៍ ៣ ការពារ ៣ កុំ ។ ចំណែកឯ កងកម្លាំង និង សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវ ចូលរួម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ នៅក្នុង មូលដ្ឋាន រៀងៗ ខ្លួន ជាពិសេស នៅ ថ្ងៃ ចូលឆ្នាំ ប្រពៃណី ជាតិខ្មែរ ដែល នឹង ឈានចូល មកដល់ នាពេល ខាងមុខនេះ ប្រកបដោយ សុខ និង សុវត្ថិភាព ខ្ពស់ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត កំពង់ធំ បាន ថ្លែងថាៈ ការសាងសង់ ស្ពាន នេះ គឺៈ ទី ១. ប្រជាពលរដ្ឋ ធ្វើដំណើរ ឆ្លងកាត់ និង ដឹកជញ្ជូន កសិផល នានា ជួប ការលំបាក ជាខ្លាំង ទី ២. សិស្សានុសិស្ស ក្នុងភូមិ និង ភូមិ ផ្សេងៗ ធ្វើដំណើរ ទៅ សាលារៀន ជួប ការលំបាក ជាខ្លាំង ទី ៣. ពេល មាន បុណ្យទាន ម្ដងៗ ព្រះសង្ឃ និង ពុទ្ធបរិស័ទ ជិត ឆ្ងាយ ធ្វើដំណើរ ឆ្លងកាត់ មក វត្ត ទាំង ក្ដី ភ័យខ្លាច និង ព្រួយបារម្ភ យ៉ាងខ្លាំង ។

លោក អភិបាលខេត្ត បាន បន្តថាៈ ជាក់ស្ដែង នៅ ឆ្នាំ ១៩៨២ គឺមាន ករណី លិច កាណូត នៅពេលដែល ប្រជាពលរដ្ឋ ដង្ហែ អង្គ កឋិនទាន មកកាន់ វត្ត កំពង់ស្វាយ តាម កាណូត ដោយ ធ្វើ ឲ្យ ប្រជាពលរដ្ឋ មក បុណ្យ ស្លាប់ អស់ ចំនួន ៥៣ នាក់ យ៉ាង អ ណោ ច អាធ័ម បំផុត ក្នុងនោះ ក៏មាន សមាជិក របស់ ក្រុមគ្រួសារ លោកស្រី ឃួន ឃុន ឌី ចំនួន ៤ នាក់ ផងដែរ ។

ស្ពានបេតុង នេះ មាន ប្រវែង ១៥១,២ ម៉ែត្រ ទទឹង ៦,៥០ ម៉ែត្រ គឺ ក្រោម គំនិត ផ្តួចផ្តើម របស់ លោកស្រី ឃួន ឃុន ឌី សមាជិកា គណៈកម្មការ ទី ៥ ព្រឹទ្ធសភា និង ជា សមាជិកា ព្រឹទ្ធសភា ប្រចាំ ភូមិភាគ ទី ៨ និង លោក ឧកញ៉ា កុយ លាង គី គណៈកម្មការ អាចារ្យវត្ត កំពង់ស្វាយ រួមជាមួយ ប្រជាពលរដ្ឋ អាជីវករ មន្ត្រីរាជការ កងកម្លាំង និង សប្បុរសជន បាន មូលមតិ គ្នា ចាប់ ផ្តើមកសាង តាំងពី ឆ្នាំ ២០១៨ និង រួចរាល់ ជា ស្ថាពរ នៅ ឆ្នាំ ២០២១ ដោយ ចំណាយ ថវិកា អស់ ជិត ៦៣ ម៉ឺន ដុល្លារ សហរដ្ឋអាមេរិក ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *