អំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាននាំមកចែកជូនដល់កងទ័ពជួរមុខ ក្នុងពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ដោយៈ សេង ពិសិដ្ឋ

ព្រះវិហារៈ ឯកឧត្តម កិត្តិនិតិកោសល្យបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់កងទ័ពជួរមុខ នៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ទិសទី១ ប្រាសាទព្រះវិហារ ក្នុងពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាព្រឹកថ្ងៃ ទី០៩ ខែមេសាឆ្នាំ២០២២នេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣  សូមសំដែងនូវមនោសញ្ចេតនា រំភើបរីករាយឥតឧបមា និងសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតនាយ-ពលទាហានជារួម រហូតមកដល់ពេលនេះ អង្គភាពប្រឆាំងអំពើពុលរលួយ គឺជាអង្គភាពសម្ព័ន្ធមេត្រីភាពមួយ តែងតែបានយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីសុខទុក្ខលំបាករបស់បងប្អូននៅទីនេះ ជាប់ជាប្រចាំព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់អង្គភាពយើងខ្ញុំទាំងស្មារតី សម្ភារ ថវិកា សំរាប់កសាងអង្គភាព ក៏ដូចជាថវិកាជូនដល់ដៃបងប្អូនផ្ទាល់ ដែលកត្តាទាំងអស់នេះ គឺពិតជាបានសបញ្ជាក់អោយឃើញយ៉ាងច្បាស់ អំពីការអាណិតស្រឡាញ់ ការយកចិត្តទុកដាក់ ការរួមសុខ រួមទុក្ខការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខ នឹងសមរភូមិក្រោយ រវាងមន្ត្រីរាជការស៊ីវិល ជាមួយកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃប៉ិនប្រសប់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចទាំងទ្វេ ឯកឧត្តម កិត្តិនិតិកោសល្យបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយព្រមទាំងប្រតិភូអមដំណើរ ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ និងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដល់អង្គភាព នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងតទៅអនាគត។

មានមតិសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់អង្គភាពកងទ័ពប្រចាំទិសទី១ប្រាសាទព្រះវិហារ ដែលពីមួយថ្ងៃទៅមួយថ្ងៃបានកែប្រែមុខមាត់ឱ្យមានការវិវត្តន៍រីកចម្រើនគួរជាទីមោទនៈផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *