សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង អញ្ជើញជាអធិបតីភាព ក្នុងពិធី អភិសេករូបសំណាក ព្រះថោងនាងនាគ នៅថ្ងៃចូលឆ្នាំខាងមុខនេះ.!

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋ មន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញពិនិត្យមើលសកម្មភាព នៃការលើកដំឡើងរូបសំណាក “ព្រះថោងនាងនាគ” នៅរង្វង់មូលព្រះថោងនាងនាគស្ថិតនៅរង្វង់មូលភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រៀមរៀបចំអភិ សេក ថ្ងៃឡើងស័កចូលឆ្នាំខ្មែរ ក្រោមអធិបតីភាពសម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។

តាមក្រុមការងារជំនាញបច្ចេក ទេសបានឱ្យដឹងថា រូបសំណាក “ព្រះថោងនាងនាគ” ត្រូវបានរៀបចំផ្គុំលើកដំឡើងដាក់លើបល្ល័ង និងអាចរួចរាល់មុនថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់នាពេលខាងមុខ។

ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងគណៈ ប្រតិភូអញ្ជើញចុះពិនិត្យមើលរូបចំណាក និងទីតាំងត្រៀមរៀបចំពិធីអភិសេករូបសំណាក”ព្រះថោងនាងនាគ” នៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគី ឃុំបិត ត្រាំង ស្រុកព្រៃនប់ ធ្វើយ៉ាងណាឱ្យការរៀបចំពិធីអភិសេករូបសំណាកនេះប្រព្រឹត្តទៅប្រកបដោយរលូន ដើម្បីបំរើឱ្យវិស័យទេសចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងជាការទាក់ទាញអ្នកវិនិ យោគនៅខេត្តព្រះសីហនុ ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចជាតិ  ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *