អំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ស្រីឌឹក និងលោកជំទាវ ចាន់ សាមីស្រី ឌឹក ចែកជូនដល់ប្រជាជនក្រីក្រ ចាស់ជរា និងពិការ ចំនួន១៣០ គ្រួសារ/នាក់ ក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រះវិហារៈ នៅព្រឹកថ្ងៃសុក្រ ៧ កើត ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ និងលោកជំទាវ ចាន់ សាមីស្រីឌឹក ព្រមទាំងបុត្រាបុត្រី ចៅប្រុសស្រី បាននាំយកអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងអំណោយផ្ទាល់របស់ឯកឧត្តម និងលោកជំទាវ មកចែកជូនដល់ប្រជាជនក្រីក្រខ្វះខាត ចាស់ជរា និងពិការ ចំនួន១៣០ គ្រួសារ/នាក់ ក្នុងពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

អំណោយដ៍ថ្លៃថ្លារបស់សម្តេចទាំងពីរ ជាគ្រឿងឧបភោគ បរិភោគ និង ថវិការសរុបរួម ចំនួន២០លានរៀល, អង្ករ១៣០បេ, មី១៣០កេស, ទឹកសុទ្ធ២០កេស,       ត្រីខ១៣០យួរ, មុង១៣០, ខ្នើយ១៣០, កន្ទេល១៣០, ភួយ១៣០, ទឹកផ្លែឈើ២០កេស,និងបាយ១៣០ប្រអប់ ក្នុងម្នាក់ៗទទួលបានថវិការ១០ម៉ឺនរៀល, ៕

ក្នុងពិធីនោះដែរ ឯកឧត្តម និងលោកជំទាវ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងពីរ  តែងតែយកចិត្តទុក្ខដាក់  អំពីសុខទុក្ខ ជីវភាព  និងការរស់នៅ  របស់បងប្អូនប្រជាពលរដ្ឋ  ដែលជួបបនូវការលំបាក  ដោយមិនប្រកាន់បក្សពួក ឬនិន្នាការនយោបាយ ពូជសាស្រ្តពណ៏សម្បុរ  អ្វីឡើយ គឺកើតចេញពីទឹកចិត្តអាណិតស្រលាញ់ និងការយកចិត្តទុកដាក់គិតគូរដ៏ខ្ពង់ខ្ពស់របស់សម្តេចទាំងទ្វេ អំពីសុខទុក្ខ របស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ ។

ក្នុងពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ស្រី ឌឹក និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមជួយប្រសិទ្ធិពរជ័យសិរីបវរមហាប្រសើរ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រីចៅប្រុសស្រី ជួបប្រទះតែនឹងពុទ្ធពរទាំងឡាយ៤ ប្រការគឺ អាយុ វណ្ណៈ  សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងបន្តធ្វើជាមាតាបិតាសន្តិភាព ដល់ប្រជាជនកម្ពុជា ជារៀងរហូត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *