អំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានចែកជូនដល់កងទ័ពជួរមុខ ក្នុងពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ព្រះវិហារ) ឯកឧត្តម ស៊ុយ សេរិទ្ធ រាជធានីភ្នំពេញ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ និងប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់កងទ័ពជួរមុខ នៅបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣, កងពលតូចអន្តរាគមន៍លេខ៩, កងពលតូចអន្តរាគមន៍លេខ១២៨ និងកងនគរបាលជាតិ វរសេនាតូចការពារព្រំដែនលេខ៧៩៣ ក្នុងពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថិតនៅក្នុងទិសទី១ ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសាឆ្នាំ២០២២។

អំណោយ និងថវិការួមមាន ថវិកាសរុប មួយចំនួន និងសម្ភារៈ គ្រឿងឧបភោគបរិភោគរួមមាន៖ទឹកក្រូច ២០០០កេស, មី២០០០កេស,ប្រេងម៉ាស៊ូត២០,០០០លីត្រ , ទឹកបរិសុទ្ធ១០០០កេស, ទឹកត្រី+ទឹកស៊ីអ៊ីវ២០០០យួរឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣  សូមសំដែងនូវមនោសញ្ចេតនា រំភើបរីករាយឥតឧបមា និងសូមគោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតនាយ-ពលទាហានជារួម រហូតមកដល់ពេលនេះ សាលារាជធានីភ្នំពេញ គឺជាអង្គភាពសម្ព័ន្ធមេត្រីភាពមួយ តែងបានយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីសុខទុក្ខលំបាករបស់បងប្អូននៅទីនេះ ជាប់ជាប្រចាំព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់អង្គភាពយើងខ្ញុំទាំងស្មារតី សម្ភារ ថវិកា សំរាប់កសាងអង្គភាព ក៏ដូចជាថវិកាជូនដល់ដៃបងប្អូនផ្ទាល់ ដែលកត្តាទាំងអស់នេះ គឺពិតជាបានសបញ្ជាក់អោយឃើញយ៉ាងច្បាស់ អំពីការអាណិតស្រឡាញ់ ការយកចិត្តទុកដាក់ ការរួមសុខ រួមទុក្ខការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខ នឹងសមរភូមិក្រោយ រវាងមន្ត្រីរាជការស៊ីវិល ជាមួយកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃប៉ិនប្រសប់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតនៃយើងទាំងអស់គ្នា។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ អភិបាលរង និង ឯកឧត្តម លោក លោកស្រីជាអភិបាលខណ្ឌទាំងអស់ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរជុំវិញសាលារាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ សាលារាជធានីទាំងអស់ ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ និងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដល់អង្គភាព នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងតទៅអនាគត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *