ភ្ញៀវប្រុស.ស្រីរន្ធត់ចិត្តខ្លាំងខណះកូនកំលោះស្លាប់ក្នុងថ្ងៃរៀបទទួលភ្ញៀវពេលមង្គលការរបស់ខ្លួន

ខេត្តកំពង់ឆ្នាំង:ភ្ញៀវនៅក្នុងរោងការមួយកន្លែងបានរន្ធត់ចិត្តយ៉ាងខ្លាំងក្រោយពីបានទទួលព័ត៌មានមកថា កូនកំលោះក្នុងថ្ងៃរៀបមង្គលការរងចាំទទួលភ្ញៀវ ចោលកូនក្រមុំគូស្នេហាថ្មីថ្មោងគ្មានមេត្តានោះសោះ ។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅម៉ោងប្រមាណ ៣ និង៣០ នាទីល្ងាចថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំ ២០២១ ម្សិលមិញនៅ ក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកន្លែងកើតហេតុបានឲ្យដឹងថា កូនកំលោះរងគ្រោះខាងលើនេះមានឈ្មោះ ក្រុង ពុធ  អាយុជាង៥២ ឆ្នាំ ជាបុរសពោះ ម៉ាយមានកូនពីរនាក់គ្រាដែលប្រពន្ធរត់ ចោល រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ដោយឡែកកូនក្រមុំមានឈ្មោះ រស់ ថាវី អាយុប្រមាណជាង ៣០ ឆ្នាំ រស់នៅភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងថានៅមុនពេលកើតហេតុបុរសរង គ្រោះ កំពុងរៀបចំអាពាហ៍ពិពាហ៍ទៅតាមប្រពៃណី  ស្រាប់តែកូនកំ លោះបានខ្យល់គរដួល ហើយត្រូវបានក្រុមគ្រួសារបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ ឆ្នាំង ដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរ។

ហើយកូនកំលោះខាងលើនេះក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យដោយសារជម្ងឺដាច់សរសៃឈាម គឺជំងឺ លើសឈាម ។

ក្រោយពេលកើតហេតុក្រុមគ្រួសារក៏បានដឹកសពកូនកំលោះ មកតម្កល់ទុកនៅលំនៅដ្ឋានក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំងដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី  ។ ដោយឡែកនៅក្នុងរោងការក្នុងភូមិកណ្ដាលដែលជាផ្ទះកូនក្រមុំ នៅល្ងាចថ្ងៃទី៤  ខែកុម្ភៈនេះ គឺអ្នកកំដរខាងកូន ក្រមុំដែលជាកូនក្មួយបាន ចេញមុខជួយទទួលភ្ញៀវ ជំនួសកូនក្រមុំ ដែលរូបនាងបានទៅកំដរបុណ្យសពរនៅផ្ទះខាងប្ដីទាំងក្តីអាឡោះអាលយ័។ ចំណែកឈ្មោះនិងរូបថតកូនក្រមុំ និងកូនកម្លោះនៅរោងការ ត្រូវបានគេដកចេញដែលធ្វើឲ្យភ្ញៀវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងរឿងនេះ នឹងមានក្តីអាណិតអាសូរគ្រប់ៗគ្នា។ ដោយឡែកភ្ញៀវដែលអញ្ជើញមកហូបការនោះក៏បានបាត់អស់មួយ ចំនួនផងដែរ ព្រោះតែបានដឹងពីហេតុការណ៍ដ៍សោកសៅមួយនេះ ។ ពេលនោះដែរភ្ញៀវខ្លះមកស៊ីការបានដឹងរឿងនេះក៏បែរជាទៅចូលរួមបុណ្យសពនៅឯផ្ទះកូនកម្លោះទៅវិញ ។ នៅលើលោកជីវិតមនុស្សលោក គ្មានអ្នកណាមួយអាចចៀសផុតរឿងនេះបានឡើយ ៕ដោយសុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *