ខេត្តស្វាយរៀង៖ដោយសារធាតុអាកាសមានការប្រែប្រួលបណ្តាលឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើគ្រប់ទីកន្លែងនៅក្នុងភូមិសាស្ត្រទឹកដីខេត្តស្វាយរៀងប៉ុន្មានថ្ងៃកន្លងទៅនេះហើយចាប់ពីពាក់ចុងខែមីនានិងដើមខែមេសាឆ្នាំ២០២២នេះគេឃើញមានប្រជាពលរដ្ឋបាននាំគ្នាទៅដកផ្សិតយកលក់ខណៈដែលពួកគាត់ទំនេរពីការងាររបស់ពួកគាត់។
បើតាមអ្នកលក់ផ្សិតម្នាក់ជាប់ដងផ្លូវជាតិលេខ១បានប្រាប់ឲ្យដឹងថា៖ក្រោយពីពួកគាត់បានសម្រាក់ពីការងារ(ពោលគឺថ្ងៃដែលឈប់សម្រាក់)ពួកគាត់បាននាំគ្នាដើរដកផ្សិតផ្ជាក់នៅក្នុងព្រៃដែលសំបូរទៅដោយដើមផ្ជាក់ដែលចម្ងាយពីផ្ទះប្រហែលពី៣ទៅ៥គីឡូម៉ែត្រ។
ប្រភពខាងលើបានបន្តទៀតថា៖ក្នុងការដើរដកផ្សិតផ្ជាក់នេះក្នុងក្រុមគ្រួសារមាន៣ទៅ៤នាក់ក្នុងមួយថ្ងៃអាចដកផ្សិតបានចាប់ពី៥ទៅ៧គីឡូក្រាមហើយបើដើរដកផ្សិតចំកន្លែងណាដែលសំបូរផ្សិតដុះច្រើននោះអាចដកបានច្រើនជាងនេះទៅទៀត។
ប្រភពដដែលបានបន្តទៀតថា៖ដោយពលរដ្ឋខ្មែរយើងចូលបរិភោគផ្សិតផ្ជាក់ជាពិសេសអ្នកស្រុកស្វាយរៀងយើងតែម្តងហើយផ្សិតផ្ជាក់គេអាចយកធ្វើមុខម្ហូបបានច្រើនមុខណាស់ដូចជា ស្លរម្សៅ ឆាជាមួយសាច់គោសាច់ជ្រូក ខសាច់ជាដើមដោយមានរស់ជាតិល្វីងតិចៗនិងអាចលក់បានតម្លៃថ្លៃគួរសមដែរទើបពួកគាត់នាំគ្នាចូលទៅក្នុងព្រៃដើរដកផ្សិតយកលក់ប្រសើរជាងនៅផ្ទះទំនេរឥតប្រយោជន៍។
ចំពោះផ្សិតផ្ជាក់នេះគេអាចយកទៅហាលអោយស្ងួតទុកលក់គឺមានតម្លៃថ្លៃជាងផ្សិតស្រស់និងទុកបានយូ។
ហើយចំពោះតម្លៃរបស់ផ្សិតផ្ជាក់នេះពួកគាត់អាចលក់បានក្នុង១គីឡូចាប់ពី២០០០០៛ទៅ២៥០០០៛បើដាក់ការ៉ូជ័រក្នុងមួយការ៉ូចាប់ពី៥០០០៛ទៅ៦០០០៛ហើយមិនបាច់យកទៅលក់នៅទីផ្សារនោះទេគឺដាក់លក់នៅខាងមុខជាប់ផ្លូវជាតិលេខ១ដោយមានអ្នកធ្វើដំណើរឆ្លងកាត់ចូលមកទិញជាហូរហែរផងដែរ៕