គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង រៀបចំកិច្ចប្រជុំរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២១!

ស្ទឹងត្រែងៈ   គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៤កុម្ភៈ២០២១នេះ បានធ្វើការរៀបចំកិច្ចប្រជុំរៀបចំផែនការសកម្មភាព របស់ខ្លួនសម្រាប់ឆ្នាំ២០២១ក្រោមការចូលរួមពីសំណាក់លោកស្រី សន សុខា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង និង លោកជំទាវ លោក លោកស្រី ដែលជាសមាជិក របស់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ជាច្រើនរូបផងដែរ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកស្រី សន សុខា បានលើកឡើងថា .សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិឌ្ឍន៍ មានអក្សរកាត់ថា ន.ក.ស.អ ជាអ្នកបន្តវេណពីសមាគមនារីសង្រ្គោះជាតិកម្ពុជា ដែលបានបង្កើតឡើង តាំងពីថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨ និងជាអង្គការមហាជន មួយស្ថិតនៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។ លោកស្រីបន្តថាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិឌ្ឍន៍ បង្កើតឡើងដើម្បី លើកកំពស់ស្ថានភាពស្រ្តីនៅក្នុងប្រទេសកម្ពុជាដោយផ្តល់ភាពអង់អាចដើម្បីអោយមានភាពជាអ្នកដឹកនាំ ភាពម្ចាស់ការដោយខ្លួនឯង និងមានសិទ្ធិក្នុងការចែករំលែក ដោយសមធម៌ នូវធនធាន និងផលប្រយោជន៍ពីគ្រប់ការចូលរួម ក្នុងសកម្មភាពសង្គម វប្បធម៌ សេដ្ឋកិច្ចនិងនយោបាយចាប់តាំងពីថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និង អន្តរជាតិ ។

គោលដៅ និងទស្សនៈវិស័យរបស់សមាគមានារីកម្ពុជាគឺ   “ អ្វីៗទំាងអស់ ដើម្បីសុខុមាលភាពរបស់ស្រ្តី និងកុមារ “ ជាពិសេសកាត់បន្ថយភាពងាយរងគ្រោះចំពោះស្ត្រី និង កុមារ ការផ្លាស់ប្តូរនូវស្ថានភាពជិវិតស្ត្រី ពីភាពលំបាកងាយរងគ្រោះដើម្បីឈានទៅកាន់ជីវិតប្រកប ដោយគុណភាពប្រសើរទ្បើង។

ក្នុងនោះផងដែរ លោកស្រី សន សុខា បានវាយតម្លៃខ្ពស់ និង កោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់ គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្ទឹងត្រែងដែលបានខិតខំប្រឹង អស់កម្លាំងកាយចិត្ត ក្នុងកាអនុវត្តការងារសហការគ្នា យ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍន៍ខេត្ត និងចូលរួមអនុវត្តនូវគោលនោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនាំឲ្យខេត្តស្ទឹងត្រែងមានសន្តិសុខសណ្តាប់ធ្នាប់និងរីកចម្រើនជាបន្តបន្ទាប់។ ក្នុងនោះ លោកស្រី សន សុខា ក៏សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភគ្រាំទ្រ ដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្ទឹងត្រែង កន្លងៗមក ក្នុងការជួយដល់ជនទីទ័លក្រ ដែលជួបការលំបាក ពិសេសស្រ្តី ដែលងាយរងគ្រោះ ដោយសារអំពើហិង្សា ទាំងផ្លូវកាយ និង ផ្លូវចិត្ត ជាដើម ។ឡុង កាន់សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *