ខេត្តប៉ៃលិន ៖ នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ លិន បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលការរៀបចំការដាក់តាំងផ្កាភ្ញីនៅតាមដងផ្លូវសាធារណ: បំពា ក់ទៅដោយភ្លើងអគ្គិសនី ជាម៉ូដក្បាច់ផ្កាចម្រុះពណ៌ ដើម្បីបង្កភាពទាក់ទាញដល់ភ្ញៀវទេសចរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ឆាប់ៗខាងមុខនេះ ជាពិសេសគឺតុបតែងកន្លែ ងសួនកុមារ នៅខាងមុខសាលាខេត្តប៉ៃលិន ព្រមទាំងតាមវត្តអារាមផងដែរ។ រហូតមកដល់ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ លោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅ ក៏បានដឹកនាំក្រុមការងារ ចុះលាងសម្អាតកំទេចដីតាមដងផ្លូវ និងលើស្ពានសន្តិភាព ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
បើតាមការរៀបរាប់របស់លោក ឡូ លុយ អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ៖ ដោយមា នការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្ត ខាងលោកចាប់ផ្តើមធ្វើការដឹកនាំក្រុមការងារស្រុក ឃុំ និងភូមិ យករថយន្តដឹកទឹកទៅបាញ់លាងសម្អាតកំទេចដីនៅក្បែររង្វង់មូលសន្តិភាព និងស្ពានសន្តិភាពអស់ចំនួន៣រថយន្ត ព្រោះជាកន្លែងភ្ញៀវធ្វើដំណើរឆ្លងកាត់ទៅមក។ លោកបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងទីរួមខេត្តប៉ៃលិន ថ្នាក់ដឹកនាំខេត្ត ក្រោមការដឹកនាំ របស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កំពុងមមារញឹកតុបតែង កែលម្អ កន្លែងលេងកម្សាន្តនានា ឱ្យកាន់តែប្លែកភ្នែក ទាក់ទាញភ្ញៀវឱ្យចូលមកលេងកម្សាន្ត ក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករ ព្រោះថាខេត្តនេះ នឹងរៀចំធ្វើសង្ក្រាន្តបង្កលក្ខ ណ:សប្បាយៗ។ លោក ក៏សូមជូនពរដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំទាំងអស់ ទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឱ្យឈានទៅរកការរីកចម្រើនជឿនលឿនទៅមុខ ជាពិសេសឈ្នះជម្ងឺកូវិដ ១៩៕ ដោយ ៖ នីយ៉ា