រដ្ឋបាលខេត្តស្ទឹងត្រែង នាំយកអំណោយជា ស្បៀងអាហារ យកមកប្រគល់ជូនកងកម្លាំងប្រដាប់អាវុធតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា_ឡាវ

ស្ទឹងត្រែង៖ នៅថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០២២ នេះ .រដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិ បាលខេត្ត លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្ទឹងត្រែង ចុះសាក់សួរសុខទុក្ខ និងបាននាំយក អំណោយជូនដល់កងទ័ពក្នុងកងអនុសេនាធំលេខ ១ ផ្នែកសឹករងសៀមប៉ាងចំណុះអោយតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នឹង កងកម្លាំងគិលានុដ្ឋាននៃយោធភូមិភាគ ទី០១ ឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ ឡាវ។

មានប្រសាសន៍ក្នុងឪកាសនោះ លោក ស្វាយ សំអ៊ាង នាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចក្រឡាហោម ជូនកងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខ គ្រប់កាលៈទេសៈ ពិសេសជិតចូលឆ្នាំប្រពៃណីជាតិខ្មែរមកដល់នាពេលខាងមុខនេះ  ។

ក្នុងនោះដែរលោក អភិបាលខេត្ត ក៏បានបញ្ចាក់ថា÷ ការនាំយកអំណោយនៅពេលនេះ គឺសរបញ្ជាក់ឲ្យឃើញពី ការផ្សារភ្ជាប់រវាងកម្លាំងជួរមុខ ដែលមាន កងកម្លាំងកងទ័ព ក៏ដូច កម្លាំងនគរបាល ខ្សែបន្ទាត់ព្រំដែន  នឹង កម្លាំងជួរក្រោយ ដែលមានគណបញ្ជាការឯកភាពខេត្ត ដោយលោកអភិបាលខេត្ត ជាប្រធាន នឹង មន្ទីរអង្គភាព ជាសេនាធិការឲ្យរដ្ឋបាលខេត្ត ។

លោក ស្វាយ សំអ៊ាង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់បងប្អូន កងទ័ព ដែលបានពាក់លី នូវ សាច់ស្រស់ ឈាមស្រស់ តស៊ូរស់នៅឆ្ងាយពីគ្រួសារ ដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ ។ ដោយក្នុងនោះដែរ លោកអភិបាលខេត្តបានរំលឹកដល់កងកម្លាំងទាំងអស់ថា÷ ភារៈកិច្ចកងកម្លាំងនៅពេលនេះ ក្រៅពីការពារបូរណភាពទឹកដី កងកម្លាំងទាំងអស់ក៏ត្រូវ បង្ក្រាបឲ្យ បទល្មើសផ្សេងៗ ដែលតែងកើត មាននៅតាមខ្សែព្រំដែន ។

មានប្រសាសន៍ក្នុងឱកាសនោះដែល ឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ក៏បានលើកឡើងអំពីតម្លៃនៃ សន្តិភាព ដោយឯកឧត្តម បានបញ្ជាក់ថា ÷ ប្រទេសកម្ពុជាមានសន្តិភាព ដូចសព្វថ្ងៃនេះ ដោយបានការដឹកនាំដ៏ឆ្លាតវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែស្វែងរក សន្តិភាព ជូនជាតិមាតុភូមិ នឹង បានធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ទៅមុចពីមួយថ្ងៃទៅមួយថ្ងៃ ។ ទទឹមនឹងនេះ លោកប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួខេត្ត រំលឹកដល់កម្លាំងដែលនៅឈរមុខ តាមខ្សែបន្ទាត់ព្រំដែន ទាំងអស់ត្រូវ ថែរក្សាឲ្យបាន នូវ ចំណុចសំខាន់ ៣ គឺ សន្តិភាព .សាមគ្គីសហប្រតិបត្តិការ នឹង ការអភិវឌ្ឍ នៅតាមព្រំដែន ជាមួយ ប្រទេសជិតខាង ឲ្យបាន ។

សូមបញ្ជាក់ថា÷ អំណោយដែលរដ្ឋបាលខេត្តស្ទឹងត្រែងនាំយកមកប្រគល់ជូនដល់កងទ័ពក្នុងកងអនុសេនាធំលេខ ១ ផ្នែកសឹករងសៀមប៉ាងចំណុះអោយតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា _ឡាវ រួមមានអង្ករប្រណិត ៣៥០០ គីឡូក្រាម .មីម៉ាម៉ា ១២ កេសធំ ស្មើនិង ៧២ កេសតូច . ត្រីខកំប៉ុង ១២ កេស. ទឹកស៊ីអ៉ីវ ១២ កេស .ទឹកត្រី ១២ កេស. ទឹកបរិសុទ្ធសេកុង ៤០ កេស ប្រហុកត្រី ១០ គីឡូក្រាម និងថវិកា ៦ .០០០ .០០០ រៀល នឹង អំណោយរបស់ ឯកឧត្តម ផៃ ប៊ុនឈឿន នូវ អង្ករ ៥០០ គីឡូក្រាម ផងដែរ ។ចំពោះកងកម្លាំងគិលានុដ្ឋាននៃយោធភូមិភាគ ទី០១ អង្ករ ១.៣០០ គីឡូក្រាម . មីម៉ា ០៤ កេសធំ ស្មើនឹង ២៤ កេសតូច . ត្រីខកំប៉ុង ០៤ កេស .ទឹកស៊ីអ៉ីវ ០៤ កេស . ទឹកត្រី ០៤ កេស  . ទឹកបរិសុទ្ធ សេកុង ២០ កេស . ប្រហុក ០៥ គីឡូក្រាម .នឹង ថវិកា ២.០០០.០០០ រៀល នឹង អំណោយ របស់ឯកឧត្តម ផៃ ប៊ុនឈឿន នូវ អង្ករ ៥០០ គីឡូក្រាម ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *