ព្រះវិហារៈ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងប្រធាននាយកដ្ឋាន និងមន្រ្ដីនៃអាជ្ញាធរជាតិព្រះវិហារទទួលស្វាគមន៍ ឯកឧត្ដម Pablo Kang អគ្គរាជទូតអូស្រ្ដាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនៈកិច្ចសិក្សាស្វែងយល់អំពីកិច្ចការងារគ្រប់គ្រង និងអភិរក្សរមណីយដ្ឋានប្រាសាទព្រះវិហាររបស់អាជ្ញាធរជាតិព្រះវិហារ។ ក្នុងដំណើរទស្សនៈកិច្ចនេះ អគ្គរាជទូតអញ្ជើញទស្សនាសារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ រមណីយដ្ឋានប្រាសាទព្រះវិហារ ដោយមានការពន្យល់បង្ហាញអំពីសកម្មភាពការងារពី ឯកឧត្តមអគ្គនាយក ប្រធាននាយកដ្ឋាននៃអាជ្ញាធរជាតិព្រះវិហារ។
ក្នុងថ្ងៃនេះផងដែរ អគ្គរាជទូតក៍បានអញ្ជើញទស្សនាការដោះមីនដោយប្រើសុនខនៅខាងមុខប៉ើយតាឌីនៃតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារអនុវត្តដោយក្រុមការងារដោះមីន apopo សហការជាមួយ CMAC
ក្នុងដំណើរទស្សនៈកិច្ចនោះផងដែរ អគ្គរាជទូតបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារទាំងអស់ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ៕