ពិធីប្រកាសផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចប្រធានស្នាក់ការត្រួតពិនត្យ ច្រកទ្វាព្រំដែនអន្តរជាតិតំបន់អានសេះស្រុកជាំក្សាន្ត

ព្រះវិហារៈ នារសៀល ថ្ងៃទី ០ ៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក អ៊ុង វុទ្ធី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សុវណ្ណ  អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរនិងប្រគល់ភារកិច្ចប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិតំបន់អានសេះខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត  ប្រធាន -សមាជិកក្រុមប្រឹក្សាស្រុកជាំក្សាន្ត អភិបាល-អភិបាលរងស្រុកជាំក្សាន្ត កងកម្លាំង ទាំង បី ក្នុង ស្រុក  មន្រ្តីរាជការសាលាស្រុក ព្រមទាំងមេឃុំ  ស្មៀនឃុំជាច្រើនរូបនៅសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សូមបញ្ជាក់ថា  យោងប្រកាសលេខ៤៩១៦ប្រក ចុះថ្ងៃទី៣១ ខែធ្នូ   ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្លាស់ប្តូរ និងប្រគល់ភារកិច្ច  ជូនលោក ចិន  ខន្តី  ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យប្រជាពលរដ្ឋសាលាខេត្តព្រះវិហារ ឲ្យទៅកាន់តំណែងជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិ អានសេះ ខេត្តព្រះវិហារជំនួសលោក វុធ ដារ៉ា អភិបាលរងស្រុកជាំក្សាន្ត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *