កំពង់ធំ÷លោក ពេញ កែម អភិបាលរងក្រុងស្ទឹងសែនបានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់កន្សែងនវកាយរឹទ្ធិចំនួន៤០នាក់នៅវិទ្យាល័យស្ទឹងសែន ខេត្តកំពង់ធំ។ ដោយមានការអញ្ជើញចូលរួមពីមន្ទីរអប់រំយុវជននិងកីឡា លោកមេឃុំ និងមន្ត្រីរាជការនៅក្នុងទ្យាល័យស្ទឹងសែន។
លោក ធន ធុង នាយកវិទ្យាល័យស្ទឹងសែនបានថ្លែងថា.វិទ្យាល័យស្ទឹងសែនមានកិត្តិយសណាស់ដោយមានវត្តមានលោក/សី ដែលជាតំណាងអាណាព្យាបាលអាជ្ញាធរសហគមន៍ នេះសរបញ្ជាក់អោយឃើញពីការយកចិត្ត ទុកដាក់របស់តំណាងអាជ្ញាធរសហគមន៍ក្នុងវិស័យអប់រំ។ជាមួយគ្នានេះដែរក្នុងនាមជានាយ កលោកគ្រូអ្នកគ្រូសិស្សានុសិស្សវិទ្យាល័យស្ទឹងសែនទាំងអស់សូមគោរពថ្លែងអំអរគុណចំពោះគណៈអធិបតីនិងភ្ញៀវកិត្តិយសដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម ក្នុងកម្មវិធីបំពាក់កន្សែងកាយរឹទ្ធិជាតិកម្ពុជានិងសង្គ្រានឆ្នាំថ្មីខាងមុខនេះ។
ពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងដល់នវកាយរិទ្ធនៅវិទ្យាល័យស្ទឹងសែន លោក ពេញ កែម អភិបាលរងក្រុងស្ទឹងសែនបានថ្លែងថាអ្នកចូលរួមទាំងអស់ត្រូវតែយកចិត្តទុកដាក់ និងអនុវត្តការងារឲ្យបានល្អនៅក្នុងសាលារៀន ដើម្បីជាគំរូល្អដល់សិស្សានុសិស្សជំនាន់ក្រោយបន្តទៀត ពិសេសក្រុមកាយរឹទ្ធចំនួន៤០នាក់ត្រូវតែបំពេញតួនាទីនិងភារកិច្ចឲ្យបានល្អប្រសើរឡើង។
លោកអភិបាលរងក្រុងស្ទឹងសែនមានមតិផ្ដាំផ្ញើសូមឲ្យក្មួយៗសិស្សានុសិស្សទាំងអស់ពិសេសអាណាព្យាបាលនិងឪពុកម្ដាយសូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីការពារការគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតរបស់បងប្អូន។ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ។