រមណីយដ្ឋាន«សុវណ្ណភូមិ» ទើបបង្កើតថ្មី មានទេសភាពស្រស់ស្អាត ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ឱ្យចូលទៅលេងកម្សាន្ត

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ គេសង្កេតឃើញរមណីយដ្ឋានដែ ល ទើបតែនឹងបង្កើតថ្មីសន្លាងមានយីហោ «ភូមិគ្រឹះសុវណ្ណភូមិ» មានទីតាំងស្ថិតនៅក្នុងភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានទេសភាពស្រស់បំព្រង អមទៅដោយអគារផ្ទះបឹងកាឡូសាងសង់ពីឈើប្រក់ក្បឿង ជារៀបផ្ទះបុរាណលាយសម័យ សម្រាប់ជួលស្នាក់នៅចំនួន៦ខ្នង ដាច់ដោ យឡែកពីគ្នា ងាយស្រួលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលសម្រាកលេងកម្សាន្តផងដែរ។

បើតាមប្រភពព័ត៌មានពីមេការរមណីយដ្ឋានម្នាក់ ឈ្មោះ ចាន់ សូណា បានប្រាប់អ្នកសារព័ត៌មា នឱ្យដឹងថា ៖ ភូមិគ្រឹះសុវណ្ណភូមិនេះ បានចាប់ផ្តើមកសាង និងបើកឱ្យដំណើរការ កាលពីចុងឆ្នាំ២០១៩ ដែលមានទំហំផ្ទៃដីប្រមាណ២ហិកតា មានអគារផ្ទះជាប្រភេទបឹងកាឡូ សម្រាប់ឱ្យភ្ញៀវទេសចរជួលស្នាក់កម្សាន្តចំនួន៦ខ្នង ជាលក្ខណ:គ្រួសារ សង់ដាច់ដោយឡែកពីគ្នា។ ប្រភពបន្តទៀតថា នៅក្នុងផ្ទះស្នាក់នៅនេះ ជួលក្នុងតម្លៃចាប់ពី១៥ដុល្លារ ដល់៨០ដុល្លារ ក្នុង១យប់ ក៏មានផ្តល់ភេសជ្ជ: និងអាហារសម្រន់ ដោយឥតគិតថ្លៃ និងមានអាហារកុម្មង់ដ៏ឈ្ងុយឆ្ងាញ់ អមទៅដោយសេវាកម្មរហ័សទាន់ចិត្តផងដែរ។ ម្យ៉ាងវិញទៀត នៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២២ខាងមុខនេះ បើសិនជាភ្ញៀវណាម្នាក់កក់ផ្ទះស្នាក់នៅទុកមុន អាចនឹងមានការបញ្ចុះតម្លៃ ដោយកាលពីពេលថ្មីៗ រមណីយដ្ឋាននេះ មានខាង អង្គការ ជួលកន្លែងបោះតង់ស្នាក់អាស្រ័យជាក្រុមរយ:ពេល២ទៅ៣យប់ផងដែរ។

ចំណែកបុគ្គលិកម្នាក់ ឈ្មោះ ហន ហាន ភេទប្រុស មានស្រុកកំណើតនៅខេត្តសៀមរាប បានរៀបរាប់ឱ្យដឹងថា ៖ ដើម្បីដោះស្រាយបញ្ហាជីវភាពគ្រួសារ លោកបានចាកចេញពីស្រុកកំណើតមករកការងារធ្វើជាបុគ្គលិក ក្នុងរមណីយដ្ឋានខាងលើ ដោយមានទឹកចិត្តស្រឡាញ់ការងារនេះ ព្រោះម្ចាស់មា នទឹកចិត្តល្អផ្តល់ក្តីនូវក្តីស្រឡាញ់ ហើយបង្កភាពសប្បាយរីករាយថែមទៀត ព្រោះមានទេសភាពស្រស់ស្អាតគួរឱ្យចង់គយគន់។ ជាពិសេសការងារនៅក្នុងរមណីយដ្ឋាននេះ បានជួយកាត់បន្ថយការចំណាកស្រុករបស់បុគ្គលិករហូតដល់២៥នាក់ ខណ:ដែលធ្វើការងារនៅស្រុកខ្មែរមានភាពកក់ក្តៅ ជិតផ្ទះសម្បែ ងជាងឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃ ងាយស្រួលធ្វើដំណើរទៅលេងស្រុកកំណើតថែមទៀត។ ចំណែកការងាររបស់លោក គឺអាចធ្វើការតភ្ជាប់ចរន្តភ្លើងអគ្គិសនី ប្រព័ន្ធទឹកស្អាត ផ្សារដែកជាដើម ពោលគឺជាការងារចម្រុះ ដែលថៅកែណែនាំឱ្យក្រុមការងារជួយធ្វើ ដើម្បីអភិវឌ្ឍរមណីយដ្ឋានខាងលើឱ្យមានភាពទាក់ទាញតែម្តង។

លោកក៏សំណូមពរឱ្យភ្ញៀវ ដែលរស់នៅតាមបណ្តាខេត្តនានា ដូចជាបន្ទាយមានជ័យ សៀមរាប បាត់ដំបង រហូតដល់រាជធានីភ្នំពេញ ពេលចូលមកលេងក្នុងខេត្តប៉ៃលិន សូមកុំភ្លេចកក់បន្ទប់ស្នាក់នៅក្នុងរមណីយដ្ឋានសុវណ្ណភូមិ ដែលជាកន្លែងមានទេសភាពគួរឱ្យចង់គយគន់ ហើយថៅកែក៏បានចាប់ផ្តើមដាំដើមឈើហូបផ្លែចម្រុះផងដែរ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *