ឪពុកតិរិច្ឆានម្នាក់ត្រូវបានតុលាការខេត្តឧត្តរមានជ័យសម្រេចឃុំខ្លួនក្រោយធ្វើសកម្មភាពរំលោភសេពសន្ធៈវៈកូនស្រីបង្កើតខ្លួនឯងដែលមានអាយុត្រឹម១០ឆ្នាំបានសម្រេចជាច្រើនដង

ឧត្តរមានជ័យ៖ នៅថ្ងៃទី៣០ខែមីនាឆ្នាំ២០២២នេះ សាលាដំបូងខេត្តឧត្តរមានជ័យ បានសម្រេចធ្វើការឃុំខ្លួន ជនសង្ស័យជាឪពុកតិរិច្ឆានម្នាក់ ក្រោយធ្វើសកម្មភាពរំលោភសេពសន្ធៈវៈ លើកូនស្រីបង្កើតរបស់ខ្លួនដែលមានអាយុត្រឹម១០ឆ្នាំ  បានសម្រេចជាច្រើនដង។

បើតាមរបាយការរបស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យថា៖កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រោយពីទទួលពាក្យបណ្ដឹងពីឈ្មោះ វ៉ៃ សាវ៉េត ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ត្រូវជាម្ដាយជនរងគ្រោះ) ថាមានកើតករណីរំលោភសេពសន្ធវៈ មកលើកូនរបស់ខ្លួន និងប្រើហិង្សាដោយចេតនា ។

បន្ទាប់ពីទទួលពត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត  បានចាត់កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ១នាក់ មានឈ្មោះ ផល ភា ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ រស់នៅស្រុកកើតហេតុខាងលើ ដែលបានធ្វើសកម្មភាពរំលោភសេពសន្ទវៈ ទៅលើកូនស្រីរបស់ខ្លួន  ឈ្មោះ ភ.ប.ញ ភេទស្រី អាយុ ១០ឆ្នាំ   ក្នុងអំឡុងឆ្នាំ២០២១ និងអំឡុងខែមីនា ឆ្នាំ២០២២ បានសម្រេចជាច្រើនលើក ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនបាន ជនសង្ស័យឈ្មោះ ផល ភា បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា៖ រូបខ្លួនពិតជាបានធ្វើសកម្មភាព រំលោភសេពសន្ធវៈ ទៅលើកូនស្រីបង្កើតរបស់ខ្លួនបានសម្រេចជាច្រើនដងពិតប្រាកដមែន។ ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចរាល់ ។

ហើយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនហើយ ដោយចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ រួមភេទជាមួយអនីតិជនអាយុក្រោមអាយុ ១៥ឆ្នាំ និងអំពើហិង្សាប្រព្រឹត្តដោយសហព័ន្ធ ឬអនីតិសង្វាសជនបទ បច្ចុប្បន្នជនត្រូវចោទរូបនេះ ត្រូវបាននាំខ្លួនទៅឃុំបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តឧត្តរមានជ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *