ព្រះវិហារ៖នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ឯកឧត្តម ច័ន្ទ សុភ័ក្រ្ដា សមាជិកអចិន្ត្រៃយ៍គណៈបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ដ ចុះជួយមូលដ្ឋានស្រុកឆែប បានអញ្ជើញជាគណៈអធិបតី ក្នុងពិធី ប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ចំនួន ៣៧នាក់ នៅក្នុងឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ។
ក្នុងពិធីនោះដែ ឯកឧត្ដម ប្រធាន បានមានប្រសាសន៍ស្វាគមន៍ដ៏កក់ក្តៅបំផុត និងបានថ្លែងនូវការកោតសរសើរដ៏ស្មោះជូនបងប្អូនសមាជិក សមាជិកាទាំងអស់ ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនបាននាំមកនូវការអភិវឌ្ឍន៍ និងថែរក្សានូវសុខសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ។
នៅក្នុងឱកាសនោះដែ ឯកឧត្ដម ប្រធាន ឧបត្ថម្ភថវិការ ចំនួន ១,០០០,០០០រៀល ជូនប្រជាការពារ ឃុំម្លូព្រៃមួយ និងសមាជិកបញ្ចូលថ្មី ចំនួន ៣៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិការចំនួន ២០,០០០រៀលផងដែរ៕