ប្រជាពលរដ្ឋជួបការលំបាកចំនួន៣០គ្រួសារទទួលអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នៅឃុំគគីធំ

កំពង់ធំ÷ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោក អួង សារឿន អភិបាលស្រុកបារាយណ៍ ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ លោកប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងសហការី បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចក្ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ផ្តល់ជូនតាមរយះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍យកទៅចែកជូនគ្រួសារជួបការលំបាកចំនួន៣០គ្រួសារ ស្ថិតនៅក្នុងឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នៅក្នុងឱកាសនេះលោក អួង សារឿនអភិបាលស្រុកបារាយណ៍ លើកថា ដោយមានការយកចិត្តទុកដាក់ និងការផ្ដាំសួរសុខទុក្ខ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចក្ត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន លោកទាំងពីរតែងតែផ្ដល់អំណោយមនុស្សធម៌ជូនបងប្អូនងាយរងគ្រោះ និងជួបបាតុភូតគ្រោះធម្មជាតិផ្សេងៗ។ ដើម្បីចុះជួយពុកម៉ែបងប្អូនជាបន្តបន្ទាប់ គ្រប់ទីកន្លែងទាំងអស់ ទីណាមានទុក្ខលំបាក ទីនោះតែងតែមានអំណោយចុះជួយជានិច្ច ដោយមិនទុកឱ្យបងប្អូនណាម្នាក់អត់ស្បៀងអាហារនោះទេ ។

លោកអភិបាលស្រុកក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ គឺត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ពិសេសនាំគ្នាទៅចាក់វ៉ាក់សាំង(ដូសជំរុញ)អោយបានគ្រប់ៗគ្នា នៅតាមមណ្ឌលសុខភាព និងរក្សាអោយបាននូវ(៣កុំ៣ការពារ)ដើម្បីការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមអោយបងប្អូនចូលរួមថែរក្សាសន្តិភាព ទាំងអស់គ្នា ។

គួរបញ្ជាក់ផងដែរថាអំណោយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ផ្ដល់ជូនចំនួន៣០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន÷អង្ករ០១បេ ត្រីខ០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកត្រី០១យួរ និងថវិកាមួយចំនួនទៀត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *