កណ្តាល ៖ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល និង លោក ប៉ុម សីហា នាយរងខណ្ឌ បានដឹកនាំផ្នែក និងសង្កាត់សហការជាមួយក្រុមការងារចម្រុះថ្នាក់ខេត្ត ស្រុក សរុប ៤០ នាក់ ដឹកនាំដោយលោក តាំង ម៉េងលាន អភិបាលរងខេត្ត ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិតាពៅ និង ភូមិជ្រោយសំបូរឃុំកោះចិន ស្រុកពញាឮកាលពីថ្ងៃទី ២៨ ខែមិនា ឆ្នាំ២០២២។
លោក ហេង សុធារិទ្ធិបានប្រាប់ឲ្យដឹងថា ជាលទ្ធផលសមត្ថកិច្ចយើងបានចាប់ដកហូតនៅឧបករណ៍មេសាទល្មើសច្បាប់បំផ្លាញចោលចំនួន៣ករណីរួមមាន សៃយឺនស្បៃមុងចំនួន ០៥ មាត់លូ.របាំងព្រួលស្បៃមុងប្រវែង ២០០ម៉ែត្រ. បង្គោលតូចធំចំនួន ២០០ដើម. លបនរកចំនួន ១៥គ្រឿងនិងបង្គោលសម្រាស់ ៣០០ដើម ។
លោកនាយខណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ថាដើម្បីថែរក្សាមច្ឆាជាតិឲ្យឋិតថេរគង់វង្ស សមត្ថកិច្ចជំនាញជលផលខេត្តកណ្ដាលនឹងខិតខំសហការចុះបង្ក្រាបនៅបទល្មើសនេសាទឱ្យដូចភ្លៀងរលឹមអញ្ចឹងមិនឱ្យជនខិលខូចមួយចំនួនរកស៊ីប្រព្រឹត្តនេសាទត្រីខុសច្បាប់ទៀតឡើយ៕ ដោយ ភាវុន