ព្រះសីហនុ៖ ផ្លូវលេខ ១៤៦បេ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់រង្វង់មូល សម្ដេច សង្ឃ ទេព វង្ស ក្នុងស្រុកព្រៃនប់ ឆ្ពោះទៅកាន់ស្រុកស្ទឹងហាវ និង ទៅ ភ្ជាប់ ដល់ កំពង់ផែក្រុងព្រះសីហនុនឹងស្ថាបនារួចរាល់ជា ស្ថាពរ ក្នុងកំឡុងខែមេសាខាងមុខនេះ។ នៅពេលអញ្ជើញដឹកនាំមន្ដ្រី ជំនាញ ត្រួតពិនិត្យគុណភាពផ្លូវមួយខ្សែនេះនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យ ដឹង ថាការស្ថាបនាផ្លូវ១៤៦បេ គឺមានគុណភាពល្អត្រឹមត្រូវតាមបច្ចេក ទេស ដែលនឹងប្រើប្រាស់យូរអង្វែង ពិសេសគឺការធ្វើចរាចរណ៍រថយន្ត ដឹក ទំនិញ ធំៗចេញចូលកំពង់ផែ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ឬ កកស្ទះ ចរាចរណ៍ក្នុងក្រុងព្រះសីហនុ។
ផ្លូវលេខ១៤៦បេ សាងសង់ឡើងក្រោមកញ្ចប់ ថវិកាសន្សំរបស់ ជាតិ ផ្លូវនេះមានប្រវែងសរុប៤៣,០២ គីឡូម៉ែត្រ ក្នុងនោះប្រវែង ២១ គីឡូម៉ែត្រជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់៩សង់ទីម៉ែត្រ,ចំណែក ប្រវែង២២គីឡូម៉ែត្រទៀតជាប្រភេទ ផ្លូវបេតុង កម្រាស់២៦ សង់ទីម៉ែត្រ និង ទទឹងផ្លូវសរុបជារួម១២ ម៉ែត្រ ៕