ខ្នងផ្ទះលេខរៀងទី៧២ ត្រូវបានសាសង់ប្រគល់ជូន អតីតយុទ្ធជន ដែលមានជីវភាពក្រីក្រ មិនមានដីអត់ផ្ទះស្នាក់នៅ

 

ព្រះវិហារៈ ដោយឃើញពីជីវភាពខ្វះខាត និងតបស្នងនូវគុណបំណាច់របស់ អតីតយុទ្ធជន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានធ្វើការសាងសង់ផ្ទះ១ខ្នងដើម្បីប្រគល់ជូនអោយបានស្នាក់នៅសមរម្យដូចពលរដ្ឋដទៃទៀត។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃ ទី៣ ខែគុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន ស.អ.ក.ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ស.អ.ក.ខេត្ត កម្លាំងយោធាតំបន់សឹក រួមជាមួយ ក្រុមការងារ ស.អ.ក.ស្រុក/ឃុំ សង្កាត់ ស.ស.យ.ក និងអាជ្ញាធរមូលដ្ឋាន សរុបប្រមាណ ជិត១០០នាក់ បានចុះលើកផ្ទះជូនគ្រួសារ អតីតយុទ្ធជនដែលមានជីវភាពខ្វះខាត អតីតយុទ្ធជនដែលទទួលបានផ្ទះលេខរៀងទី៧២នេះ មានឈ្មោះ ប៉ាត យឿន ភេទប្រុស អាយុ៦០ឆ្នាំ ជាជនពិការ រស់នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ផ្ទះដែលបានធ្វើជូនមានទំហំ ៥x៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្គសី ចំណាយថវិកាអស់ចំនួន ១០,៥០០,០០០៛ គឺជាអំណោយដ៏ថ្លៃថ្លាររបស់ សម្តេចតេជោ ហ៊ុន សែន ។។

ថ្លែងក្នុងឳកាសនេះ ឯកឧត្ដម ប្រធាន សមាគមនបានពាំនាំនូវមតិផ្តាំផ្តើរ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្ត្រី អគ្គលេខាធិការ ស.អ.ក ឯកឧត្ដម ប្រធានកិត្តិយស ស.អ.ក.ខេត្តព្រះវិហារ ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលមានឈ្មោះទទួលផ្ទះពីសម្ដេចផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *