សៀមរាបៈ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។ជាក់ស្តែង គោលដៅទី១ ក្រុមការងារប្រចាំស្រុកអង្គរធំ បានពិនិត្យ និងដោះស្រាយស្ថិតនៅក្នុងភូមិ សំរោង ឃុំលាងដៃ។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន១០សំណើ។
គោលដៅទី២ ក្រុមការងារប្រចាំស្រុកប្រាសាទបាគង បានពិនិត្យ និងដោះស្រាយនៅក្នុងភូមិបុស្សធំ ភូមិគីរីមានន្ទ ភូមិបឹងរុន ភូមិត្រពាំងរុន ឃុំអំពិល។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៧សំណើ។គោលដៅទី៣ ក្រុមការងារប្រចាំ ស្រុកបន្ទាយស្រី បានពិនិត្យ និងដោះស្រាយស្ថិតនៅភូមិថ្នល់ទទឹង និងភូមិអូរទទឹង ឃុំព្រះដាក់។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៧សំណើ។
សរុបមក នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ទាំង៣គោលដៅ បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន២៤សំណើ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់នោះទេ៕ដោយតាំង ហូ

