ខេត្តកំពង់ឆ្នាំង: សាលាដំបូងខេត្តកំពង់ឆ្នាំងនិងអយ្យការបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ2020 និង លើកទិសដៅការងារបន្តឆ្នាំ2021 ។អង្គសន្និបាតខាងលើនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកតេងរតនាប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំងព្រះរាជអាជ្ញានិងមានការចូលរួមពីអស់លោកលោកស្រីព្រះរាជអាជ្ញារងចៅក្រមប្រធានលេខាធិការដ្ឋានអនុប្រធាននាយកដ្ឋានក្រឡាបញ្ជីមន្ត្រីរដ្ឋបាលនិងមន្ត្រីជាប់កិច្ចសន្យាជាច្រើនរូបចូលរួមផងដែរ ។
អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ 2020 និងលើកទិសដៅអនុវត្តឆ្នាំ 2021 ធ្វើឡើងនៅព្រឹកថ្ងៃទី 2 កុម្ភៈ 2021 នៅក្នុងសាលប្រជុំសាលាដំបូងខេត្តកំពង់ឆ្នាំង ។នៅក្នុងអង្គសន្និបាតបូកសរុបការងារនេះផងដែរលោក តេងរតនា ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍លើកឡើងថាថ្ងៃនេះគឺជាលើកទី 8 ហើយដែលសាលាដំបូងខេត្តខេត្តកំពង់ឆ្នាំងនិងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ 2020 និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ 2021 ដោយអនុលោមតាមមាត្រា 34 នៃច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ។ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៊ិត សុធា បានមានប្រសាសន៍លើកឡើងផងដែរថា ត្បិតសំណុំរឿងយើងចាត់ការអស់រហូត ៨២ ភាគរយ ក៏ពិតមែន តែយើងត្រូវប្រឹង ប្រែងបន្ថែមទៀត ព្រោះ យុទ្ធនាការនឹងបញ្ចប់នៅចុងខែកុម្ភៈនេះទៀត ហើយសំណុំរឿងនឹងអាចកើនឡើងបន្តទៀតផងដែរ ។
លោកថាលទ្ធផលក្នុងយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនៅសាលាដំបូងនិងអយ្យការនៅតំណាក់កាល ទី១ ឃើញថា ជាក់ស្តែងសំណុំរឿងនៅស្ថាប័នអយ្យការពុំមានបញ្ហាចោទនោះឡើយ។
ដោយឡែក ចំពោះសំណុំរឿងនៅដំណាក់កាលស៊ើបសួរ និងជម្រះ ត្បិតតែយើងខិតខំធ្វើបានច្រើនក៏ដោយវាជាលទ្ធផល សំណុំ រឿងនៅតែសល់ច្រើន ដែលបញ្ហានេះដោយសារសំណុំរឿងយើងពីមុននៅសល់ច្រើនពេក ដូច្នេះ យើងត្រូវរួមគ្នាដោះស្រាយអោយបានអស់ ក្នុងយុទ្ធនាការតំណាក់កាលទី២ អនុឡោមតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ និងជាប្រធានគណៈកម្មការដោះស្រាយសំណុំរឿងកកស្ទះនៅទូទាំងប្រទេសដោយធ្វើយ៉ាងណាត្រូវបញ្ចប់ក្នុងខែកុម្ភៈឆាប់ៗខាងមុខនេះអោយបានដាច់ខាត។
នៅតំណាក់កាលទី២ យើងត្រូវរួមគ្នាដូចតំណាក់កាល ទី១ដ៏ដែល ត្រូវធ្វើយ៉ាងណាកំណត់ទិសដៅ ឱ្យបានច្បាស់លាស់នូវសំណុំរឿងតាមបន្ទប់ចៅក្រមទីមួយៗដែលទៅសល់ដោយគិតជាភាគរយ ដូចអ្វីដែលយើងបាន បើកកិច្ចប្រជុំគ្នាកន្លងទៅ។នៅក្នុងយុទ្ធនាការកកស្ទះសំណុំរឿងក្នុងតំណាក់កាលទី២ នេះ ខ្ញុំនឹងបន្តជួយខាង លោក ចៅក្រម ដោយរសម្របសម្រួលគ្រប់កាលៈទេសទាំងអស់ធ្វើយ៉ាងណារួមគ្នាដោះ ស្រាយបញ្ហានេះទាំងអស់គ្នា។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា បញ្ហាប្រឈមការអនុវត្តការងារក្នុងឆ្នាំ២០២០ បញ្ហាសាលក្រមជំនុំជម្រះរួចគ្មានសាលក្រម សូមឱ្យពេលប្រកាសសាលក្រម លោកចៅក្រមត្រូវតែមានសាលក្រមដាច់ខាត ដោយឡែកបញ្ហាវត្ថុតាងសុំឱ្យប្រមូលសាលក្រមដែលស្ថាពរដែលមានវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ដើម្បីយើងត្រៀមនាពេល ខាងមុខនេះ ព្រោះក្រសួងយុត្តិធម៌បានបង្កើតគណៈកម្មការដោះស្រាយបញ្ហាវត្ថុតាងដែលត្រូវបានរឹបអូសហើយ ដូច្នេះសូមឱ្យ លោកប្រធានលេខាធិការដ្ឋានមេត្តាពិនិត្យឡើងវិញត្រង់ចំណុចនេះ។ទន្ទឹមគ្នានេះផងដែរលោកព្រះរាជអាជ្ញាបានស្នើរឲ្យ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និង អនាម័យក្នុងបវិវេនសាលាដំបូង និងអយ្យការ ស្នើរឱ្យសន្តិសុខខាងមុខតុលាការសួរនាំ នឹង ធ្វើការពិនិត្យរោគសញ្ញាភ្ញៀវ ពាក់ម៉ាសជាដើម ដែលត្រូវចូលមកតុលាការក្នុងវិបត្តិcovid 19 ជាងនេះទៅទៀតតំរូវឲ្យសួនាំភ្ញៀវរកមើលដីកាកោះហៅ ឬគ្មានភារៈកិច្ចក្នុងការហាមចូលដែនសមត្ថកិច្ចតុលាការគ្រាដែលភ្ញៀវចូលមកតុលាករត្រូវធ្វើការវាស់កម្ដៅ និង ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងជំងឺក្ខ័ត១៩ តម្រូវឱ្យភ្ញៀវទាំងអស់ចូលត្រូវពាក់ម៉ាស់ ធ្វើការវាស់លាងអាល់កុលជាកិច្ច ។ ចំពោះខាងអនាម័យ សុំឱ្យពិទិត្យមើលបខ្ទប់ទឹកនៅខាងក្រោយ យើងត្រូវសំអាតជាប្រចាំ ព្រោះអនាម័យក៏ជាបញ្ហាសំខាន់មួយភ្ជាប់និងការបំពេញការងារប្រចាំថ្ងៃ ដោយ យល់ល្អសុំឱ្យបែងចែកបន្ទប់អនាម័យ ១២ សម្រាប់ស្ថាប័នយើង ដោយចាក់សោរឱ្យបានត្រឹមត្រូវទៅ។ព្រះរាជអាជ្ញាអមសាលាដំបូងលោក អ៊ិត សុធា បានធ្វើការសង្កត់ធ្ងន់ថា កាលើកទិសដៅសកម្មភាពសម្រាប់អនុវត្ត ឆ្នាំ ២០២១ បន្តសកម្មភាពឱ្យបានសកម្មក្នុងយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទុះទៅតំណាក់ កាលទី២ បន្ថែមទៀត, ត្រូវគោរពវិន័យពេលវេលា និងម៉ោងការងារឱ្យបានល្អ រួមគ្នាបន្តចាត់ការសំណុំរឿងអោយបានលឿន រហ័ស និងយុត្តិធ៌ឱ្យបានរហ័សជាអតិបរិមា ទោះយុទ្ធការត្រូវបានបញ្ចប់ក៍ត្រូវរក្សា និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដើម្បីលើកកំពស់កេត្យានុភាពរបស់ស្ថាប័ន ៕ ដោយសុក្ខារិន

