អ្នករស់នៅក្រុងប៉ៃលិន កោតសរសើរដល់ប្រជាពលរដ្ឋ និង អភិបាលខេត្តប៉ៃលិន ដែលយកចិត្តទុកដាក់ចំពោះពលករដែលធ្វើចត្តាឡីស័ក និងអ្នកឆ្លងកូវីដ១៩

ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ប្រជាពលរដ្ខរស់នៅក្រុងប៉ៃលិន តំណាងឱ្យបងប្អូន ពលករក្មេងចាស់ប្រុសស្រី ដែលកំពុងតែសម្រាកធ្វើចត្តាឡីស័ក នៅមណ្ឌលនានាក្នុងខេត្ត បានបង្ហោះសារក្នុងបណ្តាញសង្គមកោតសរសើរថា ៖ ទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋរស់នៅក្នុងខេត្តនេះ ចេះជួយយកអសារ និងស្រាក់ដៃគ្នា យ៉ាងសកម្ម ។ជាក់ស្តែងមានប្រជាកសិករម្នាក់ រស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បាននាំយកនូវបន្លែស្រស់ៗរួមមាន ៖ ស្ពៃ ខាត់ណា ត្រយ៉ូងចេក ល្ហុង ខ្នុរ សរុបចំនួន៦ថង់ ជូនដល់ក្រុមការងាររបស់លោកជំទាវ បាន ស្រីមុំអភិបាល ខេត្តប៉ៃលិន ដើម្បីរៀបចំធ្វើម្ហូបអាហារសម្រាប់ផ្តល់ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករ ដែលមកពីតាមបណ្តាខេត្តនានា ដែលឆ្លងដែនមកពីប្រទេសថៃ កំពុងស្នាក់នៅធ្វើចត្តាឡីស័ក ក្នុងខេត្តប៉ៃលិន ។ប្រភពដដែលបានបន្តទៀតថា ៖ ទឹកចិត្ត របស់អស់លោក លោកស្រី អ្នកនាងកញ្ញាពិតជាបានបង្ហាញពីសាមគ្គីភាពរវាងក្រុមគ្រួសារខ្មែរ ចេះជួយគ្នាក្នុងគ្រាលំបាកមែន ។ ម្យ៉ាងវិញទៀត យើងទាំងអស់គ្នា ក៍បានចូលរួមចំណែកជាមួយលោកជំទាវ អភិបាលខេត្ត ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ នៅក្នុងខេត្តប៉ៃលិនរបស់យើងដែរ ។លើសពីនេះ ពួកគេក៏បានកោតសរសើរពីស្នាដៃធ្វើម្ហូបអាហាររបស់់លោកជំទាវ អភិបាលខេត្តប៉ៃលិន ថាពិតជាមិនធម្មតាមែន ។ ទោះបីជាមមាញឹកនឹងការងារប្រទេសជាតិយ៉ាងណាក៏មកឆ្លៀតពេលធ្វើជាចុងភៅដ៍ជំនាញពោលគឺលោកជំទាវបាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ជានិច្ចកាល តែងតែចុះពិនិត្យ និងចុះចំអិនម្ហូបអាហារ ព្រមទាំងបង្អែមជួនដល់បងប្អូនគ្រប់ពេលវេលាជាប្រចាំ ។ ប្រជាពលរដ្ឋក៍ជួនពរលោកជំទាវឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារៈកិច្ច ដែលត្រូវធ្វើចំពោះជាតិមាតុភូមិ និងប្រជាជននៅក្នុងខេត្តប៉ៃលិន សូមឱ្យលោកជំទាវក្លាយជាថ្នាក់ដឹកនាំខេត្តដ៍ប្រជាប្រិយ មានប្រាជ្ញាឈ្លាសវៃនាពេលនេះ និងជារៀងរហូតតទៅផងដែរ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *