ថវិកាបេឡាមរណសង្រ្គោះ ចំនួន ៤លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសមាជិក អតីតយុទ្ធជន ចំនួន ០១គ្រួសារ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង: ថវិកាបេឡាមរណសង្រ្គោះ ចំនួន ៤លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសមាជិក អតីតយុទ្ធជន ចំនួន ០១គ្រួសារ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ពិធីនេះធ្វើឡើងនៅរសៀល ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ម្សិលមិញ ដោយមានការចូលរួមពី លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត លោក ចក់កែវចំរើន និង មេបញ្ជាការរងយោធាសឹករងខេត្ត តំណាង ឯកឧត្តម  ធន ធឿន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំងលោក ឃូសុផាន់ រួមជាមួយលោកវរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង អនុប្រធានសមាគមអតីតយុទ្ធជន ខេត្ត និងក្រុមការងារថ្នាក់ខេត្ត សង្កាត់  ក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកា បេឡាមរណ សង្គ្រោះ ចំនួន ៤,០០០,០០០ រៀល លិខិតចូលរួមមរណទុក្ខ មាន អង្ករ២បេ ទឹកស៊ីអ៊ីវ ១យួរ និងទឹកត្រី១យួរផងដែរ  ។លោកស្រី អ៉ឹម ចន្ថា ដែលត្រូវជាប្រពន្ធរបស់សព ឈ្មោះ សួន ចាន់ណា អតីតកងរាជអាវុហត្ថ ( និវត្តជន) ID (RA12002046) និងបានទទួលមរណភាព នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងនិងខេត្តកំពង់ឆ្នាំង ។ជាបញ្ចប់ពិធី ក្រុមគ្រួសារនៃសពបានថ្លែងនូវអំណរ អរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច តេជោ ហ៊ុន សែន  និង សូមគោរពជូនពរសម្តេច សូមសម្តេចជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង សូមគាំទ្រ សម្តេច តេជោ ហ៊ុន សែន បន្តដឹកនាំ ប្រទេសជាតិ ឱ្យមានសុខសន្តិភាព និង មានការរីកចម្រើន គ្រប់វិស័យ ជានិច្ចនិរន្តរ៍តរៀងទៅថ្ងៃអនាគត ៕ ដោយសុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *