ទំនាស់រឿងរ៉ាវដីធ្លីដ៏រ៉ាំរ៉ៃមួយនៅក្នុងខេត្តប៉ៃលិន ត្រូវបានអភិបាលខេត្តដោះស្រាយបញ្ចប់ ហើយទទួលបាននូវគោលនយោបាយឈ្នះឈ្នះ

ខេត្តប៉ៃលិន ៖ មានករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ បានកើតឡើងដ៏ក្តៅគគុក អស់រយ:ពេលជាយូរថ្ងៃខែមកហើយ នៅក្នុងខេត្តប៉ៃលិន ដោយអាជ្ញាធរមូលដ្ឋាន មិនអាចដោះស្រាយជូនបាននោះ ឡើយ លុះក្រោយពីស្តាប់ការបកស្រាយ គ្រប់គាភីពាក់ព័ន្ធទាំងសងខាងរួចមក ទើបលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានប្រើយន្តការដោះស្រាយតាមរបៀបសម្របសម្រួល មិនឱ្យមានបញ្ហាបន្តទៀត ពោលគឺការដោះស្រាយតាមបែបសន្តិវិធី ដោយគ្មានអ្នកណាចាញ់ ឬគ្មានអ្នកណាឈ្នះនោះឡើយ ដោយតម្រូវឱ្យពួកគេឈ្នះទាំងអស់គ្នា ព្រមទាំងសុខចិត្តរៀងៗខ្លួន ។

ហេតុការណ៍ដោះស្រាយបញ្ហាទំនាស់នេះ បានធ្វើឡើងកាលពីថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅក្នុងសាលប្រជុំសាលាខេត្ត ដោយភាគីជំលោះទាំងសាងខាង ឯកភាពគ្នាទទួលយកដោយពេញចិត្ត និងសប្បាយរីករាយទាំងអស់គ្នា ព្រមទាំងបញ្ចប់រឿងរ៉ាវដោយសន្តិវិធីផងដែរ ។ជាមួយគ្នានោះដែរគូទំនាស់ទាំងពីរ បានទទួលយកការដោះស្រាយដោយសប្បាយរីករាយក្នុងចិត្តយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវអភិបាលខេត្តប៉ៃលិន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងកម្លាំងកាយចិត្ត ក្នុងការជួយសម្របសម្រួលដោះស្រាយ ឱ្យបានទទួលនូវការឈ្នះឈ្នះ ទាំងអស់គ្នា ដោយអប់រំឱ្យពួកគេ ពេលត្រឡប់ទៅផ្ទះវិញ គឺគ្មានភាពគុំគួននៅក្នុ ងចិត្តនោះឡើយ និងទទួលយកការដំណោះស្រាយដ៍ឈ្លាសវៃនេះ និងជូនពរឲ្យលោកជំទាវទទួលបានជោគជ័យគ្របភារកិច្ចផងដែរ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *