កំពង់ធំៈ ជាក់ស្ដែងនៅព្រឹកថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ រោងចក្រក្រឡុកស៊ីម៉ងត៌របស់ក្រុមហ៊ុន លោក តាន់ ប៊ុនឆេង ដែលមានទីតាំងស្ថិតនៅ ភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយខេត្តកំពង់ធំ កំពុងតែបំផ្លាញសុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ។
ប្រជាពលរដ្ឋចំនួន១គ្រួសារដែលរងការប៉ះពាល់ធ្ងន់ធ្ងរជាងគេស្នើរសុំកិច្ចអន្តរាគមនពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក៏ដូចជាមន្ទីរពាក់ព័ន្ធសូមមេត្តាចុះមកត្រួតពិនិត្យក្រុមហ៊ុនខាងលើកំពុងតែប្រកបអាជីវកម្មផ្ទាល់ខ្លួនបង្កឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ព្រោះកាលពីប៉ុន្មានខែមុនក្រុមហ៊ុនបានសន្យាថានិងបិទបាំងមិនអោយមានផលរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ តែបើប៉ះពាល់ក៏ព្យាយាមដោះស្រាយអោយនៅតិចបំផុតតែផ្ទុយពីការសន្យា នៅពេលដែលបិទបាំងរួចក្រុមហ៊ុនបានចាប់ផ្តើមដំណើរការ ក្រឡុកស្រាប់តែស៊ីម៉ងត៌ហុយជះគ្របដណ្តប់មកលើផ្ទះរបស់ពួកគាត់ពេញទំហឹងតែម្តង។
ពួកគាត់បានបន្តថាបើក្រុមហ៊ុនខាងលើនេះនៅតែបន្តដំណើរការហើយមានផលប៉ះពាល់បែបនេះប្រាកដជាគេចមិនផុតពីសេចក្តីស្លាប់មិនខាននោះទេព្រោះថាផលប៉ះពាល់នេះធ្ងន់ធ្ងរណាស់ក្នុងផ្ទះសុទ្ធសឹងតែកំទេចស៊ីម៉ងត៌តែម្តង។