ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានអញ្ជើញជួបសំណេះសំណាល និងចែកវិញ្ញាបនបត្របណ្តោះអាសន្នបច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ និងវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ជូនដល់បេក្ខជនប្រឡងជាប់ផ្នែកអប់រំបច្ចេកទេសឆ្នាំទី៣ ជំនាន់ទី២ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០-២០២១ ដែរពិធីនេះមានការអញ្ជើញចូលរួមដោយលោកនាយករដ្ឋបាលក្រុង លោកប្រធានការិយាល័យចំណុះក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី នាយក នាយករង វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស។
ក្នុងឱកាសនោះផងដែរ លោក លឹម សៀងហេង អភិបាលក្រុងបាវិតក៏បានចែករំលែកបទពិសោធន៍បានចែកជូនប្អូនៗជាសិស្សានុសិស្សបន្ទាប់ពីការសិក្សាត្រូវជ្រើសរើសមុខជំនាញណាដែលខ្លួនចង់រៀននិងដែលយើងចេះពីថ្នាក់មូលដ្ឋានទៅបន្តថ្នាក់បរិញ្ញាបត្រហើយសិស្សានុសិស្សត្រូវសូមឲ្យពិគ្រោះយោបល់ជាមួយអាណាព្យាបាលឪពុកម្តាយក្នុងការផ្តល់ការសិក្សាមុខជំនាញនិមួយៗ។
លោកអភិបាលក្រុងបាវិតបានមានប្រសាសន៍បន្តទៀតថា៖សូមឲ្យសិស្សានុសិស្សកុំទៅរៀនតាមគ្នាតាមមិត្តភក្ដ័ដែលធ្វើអោយការសិក្សាមិនបានជោគជ័យគឺត្រូវជើសរើសមុខជំនាញណាដែលយើងចេះនិងចង់រៀនដើម្បីទទួលបានជោគជ័យនាំមកនូវកិត្តិយសដល់គ្រួសារក៏ដូចជាសង្គមជាតិនិងក្លាយជាទំពាំងស្នងឬស្សីនិងជាគំរូល្អដល់អ្នកជំនន់ក្រោយផងដែរ។
លោក លឹម សៀងហេង អភិបាលក្រុងបាវិតក៏បានផ្តល់វត្ថុអានុស្សាវរីយ៍ដល់សិស្សសរុប ៨៣នាក់ ស្រី ៥០នាក់ ដោយម្នាក់ៗទទួលបាន កាបូបស្ពាយ ០១ និងថវិកា ២ ម៉ឺនរៀល ក្នុងកម្មវិធីនេះផងដែរលោក លឹម សៀងហេង ចំណាយថវិការអស់ ៦,៣១០,០០០ រៀល។