ខេត្តស្វាយរៀង៖នៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ២០២២ លោក តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ ដោយមានការចូលរួមពីលោក រាណ សុវណ្ណារិទ្ធិ លោក អ៊ឹម មេសា អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ បាននាំយកសម្ភារចែកជូនដល់សិស្សានុសិស្សរួមមាន៖ កាបូប សៀវភៅ ខ្មៅដៃ ក្នុងឱកាសទិវានៃក្ដីស្រឡាញ់នេះ ។
ក្នុងពិធីចែកសម្ភារចែកជូនដល់សិស្សានុសិស្សនេះ លោក បានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខពីសំណាកលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត មកជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សផងដែរ ។
លោក បន្ថែមទៀតថា៖បើទោះបីខេត្តស្វាយរៀង មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដូចមុនក៏ដោយក៏យើងមិនត្រូវភ្លេចខ្លួនក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល វិធានការ ៣ការពារ ៣កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរៀនរស់នៅតាមបែបគន្លងថ្មី ។
ទន្ទឹមនឹងនេះ ឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលតែងតែខិតខំលះបង់នូវកម្លាំងកាយ កម្លាំងចិត្ត បង្ហាត់បង្រៀនកន្លងមកមិនថាមុននឹងក្រោយការរីករាលដាលនៃកូវីដ-១៩ និងផ្ដាំផ្ញើដល់ក្មួយៗ កូនៗ សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រ ស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ចេះជួយគ្នាទៅវិញទៅមក។