ដោយៈ សេង ពិសិដ្ឋ
ព្រះវិហារ : នៅថ្ងៃ ទី១៥ ខែកុម្ភៈ ឆ្នាំ ២០២២នេះ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានធ្វើពិធីបិទវគ្គបំប៉នជំនាញទូទៅដល់មន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មីឆ្នាំ២០២១ និងបំពាក់ឋានន្តរសក្តិ ដល់នាយនិងពលនគរបាលនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
ពិធីនេះធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តនិងមានការចូលរួមពីស្នងការរងនាយការិយាល័យចំណុះស្នងការដ្ឋានផងដែរ។
លោកឧត្តមសេនីយទោ ស្នងការបាន ផ្តាំផ្ញើរ បន្ទាប់ ពី បាន បញ្ចប់ វគ្គ សិក្សា និងបានប្រកាស តាំងបញ្ចូល ក្របខ័ណ្ឌ ថ្មី ជា កងកម្លាំង នគរបាល ជាតិ នៃ ស្នងការដ្ឋាន នគរបាល ខេត្តព្រះវិហារ និងបាន ប្រគល់ភារកិច្ច ទៅបម្រើការងារ នៅក្នុង អង្គភាព របស់ខ្លួន ត្រូវខិតខំ ថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម ជូន ប្រជាពលរដ្ឋ នៅ មូលដ្ឋាន និងអាកប្បកិរិយា ល្អ និង មាន ក្រមសីលធម៌ វិជ្ជាជីវៈ ជា កម្លាំង នគរបាល ជាតិ សុភាព រាបសារ ទន់ភ្លន់ ទៅ លើ ប្រជាពលរដ្ឋ តែ ត្រូវ ម៉ឺងម៉ាត់ លើ ការងារ និង គោរព ឲ្យ បាន នូវ វិន័យ លេខ ០០៦ របស់ នគរបាល ជាតិ ។
ក្នុងនោះត្រូវអនុវត្តនអោយបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលនិងវិធានការបីការពារនិងបីកុំរបស់ប្រមុខរាជរដ្ឋាភិបាលដើម្បីថែរក្សាសុខភាពខ្លួនយើង គ្រួសារយើងនិងសង្គមជាតិយើងទាំងមូលផថដែរ៕