ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដំណើរការចាក់វ៉ាក់សាំងដូសទី៤ (PFIZER) ជូនយោធិន និងគ្រួសារ

ដោយៈ សេង ពិសិដ្ឋ

ព្រះវិហារៈ ព្រឹកថ្ងៃ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ  ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៤ ប្រភេទ (PFIZER) ជូនយោធិន និងគ្រួសារ ព្រមទាំងបណ្តាអង្គភាពចំណុះទីបញ្ជាការ  ក្រោមអធិបតីភាព  ឯកឧត្ដម  ឧត្ដមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា  មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម  ឧត្តមសេនីយ៍ទោច័ន្ធ សុភត្រ្តា បានលើកឡើងអំពីការខិតខំយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសរាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ  ជាប្រមុខដឹកនាំប្រទេសប្រកបដោយភាពវ័យឆ្លាត តែងតែគិតគូរដល់ជីវភាពរស់នៅ សុខទុក្ខ សុខុមាលភាពជនរួមជាតិ និងពង្រឹងសុខភាពសាធារណៈ សំដៅបើកឲ្យដំណើរការសេដ្ឋកិច្ចទូទៅមានភាពជឿនលឿនលើគ្រប់វិស័យឡើងវិញ ដើម្បីកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋក្នុងប្រទេសក៏ដូចជាក្នុងតំបន់ និងនៅលើពិភពលោក។

ជាចុងក្រោយឯកឧត្ដម មេបញ្ជាការ បានផ្តាំផ្ញើបន្ថែមចំពោះកងកម្លាំងទាំងអស់ និងក្រុមគ្រួសារដែលមកទទួលសេវាវ៉ាក់សាំងដូសទី៤ សូមឱ្យនៅតែបន្តអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល ៣ កុំ ៣ការពារ និងបន្ត យុទ្ធនាការ ចាក់  Dose  ទី ៤  អោយ បញ្ចប់ ទៅ ដោយ ជោគជ័យ ក្នុង រយៈ ពេល ២រឺ៣ថ្ងៃ នេះនិងបន្តចាក់ជូនអតីតយុទ្ធជននិងគ្រួសារផងដែរ ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *