កំពង់ធំ÷ រសៀលថ្ងៃចុងសប្តាហ៍ នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានប្រកាសតែងតាំងចូលកាន់មុខតំណែង ជាអភិបាលរងស្រុកស្ទោង ម្នាក់ទៀត
កម្មវិធីនេះមានការចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងទក្រុមប្រឹក្សា លោកមេឃុំ និងមន្ត្រីរាជការនៅក្នុងស្រុកស្ទោង។
ជាមួយគ្នានេះ លោក ថូ គឹមស៊ន ត្រូវបានប្រកាសតែងតាំងជាអភិបាលរងស្រុកស្ទោងថ្មី បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងបង្កើនសាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាពឱ្យបានប្រសើរឡើង ដើម្បីលើកកម្ពស់គុណតម្លៃស្ថាប័ននេះ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់បទបញ្ជារបស់ថ្នាក់លើ។ បង្កើតភាពទំនាក់ទំនងបន្ថែមជាមួយអង្គការដៃគូ បងប្អូនប្រជាពលរដ្ឋយ៉ាងសកម្មក្នុងការអភិវឌ្ឍស្រុកស្ទោងឱ្យមានការរីកចម្រើនបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ភាពរីកចម្រើនរបស់ស្រុក លើវិស័យ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗក៏បានរីកដុះដាល និងធ្វើការទំនាក់ទំនងបានល្អជាមួយអង្គការដៃគូសប្បុរសជននានា ដើម្បីលើកស្ទួយជីវភាពដល់ពួកគាត់បន្ថែមទៀត ។ ពិសេសគឺបានផ្សព្វផ្សាយពីវិធានការការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ និងជំងឺអូមីក្រុងកំពុងតែរីករាលដាលនៅក្នុងប្រទេសកម្ពុជា ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សូមឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនអញ្ជើញមកចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា។
ឯកឧត្តមក៏បានបន្តទៀតថា អ្នកដឹកនាំប្រកបដោយ ឆន្ទៈ ប្រសិទ្ធិភាពខ្ពស់ លើកកម្ពស់ថែរក្សាបានល្អនូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធ្វើការទប់ស្កាត់បទល្មើសជាច្រើន ក្នុងនោះការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព គឺជាកត្តាចម្បងសម្រាប់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ពិសេសមួយទៀតគឺសុវត្ថិភាពផ្សេងៗសូមចូលរួមការពារនិងថែរក្សាឲ្យបានល្អ សហការជាមួយអាជ្ញាធរភូមិឃុំ និងសមត្ថកិច្ចទាំងអស់ចូលរួមទប់ស្កាត់កុំឱ្យបញ្ហាកើតឡើងដល់ប្រជាពលរដ្ឋ។ជាចុងក្រោយឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់អ្នកចូលរួមទាំងអស់ ត្រូវតែសហការគ្នាគោរពច្បាប់ ចុះផ្សព្វផ្សាយ និងអនុវត្តន៍បន្ថែមពីការទប់ស្កាត់នៃការរុករានព្រៃ កាប់ឆ្ការព្រៃនៅតំបន់បីដែលជាតំបន់ហាមឃាត់ ត្រូវតែមានវិធាន៕