កំពង់ធំ៖ព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣ ក្រោមអធិបតីភាពលោកជំទាវ យស ថានារី សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម ឈុន ឈន់ ប្រធាន ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពង់ធំ ។
របៀបវារៈនៃក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត បានយកមកពិនិត្យ និងពិភាក្សា រួមមាន៖
១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ៣១ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំឆ្នាំ ២០២១ របស់រដ្ឋបាលខេត្ត
៣- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ មករា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត
៤- បញ្ហាផ្សេងៗ