ផ្ទះចំនួន១៥ខ្នងត្រូវបានប្រគល់ជូនសមាជិកសមាគមអតីតយុទ្ទជនកម្ពុជា ខេត្តព្រះវិហារ

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារៈ នារសៀល ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្ដមសេនីយ៍ មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នឹងជាសមាជិកអចិន្រ្ដៃយ៍គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធកម្ពុជា បានអញ្ជើញជាអធិបតីក្នុងការប្រគល់ផ្ទះជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារចំនួន១៥ខ្នងដែលជាអំណោយដថ្លៃថ្លា របស់សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសំណេះសំណាលសួសុខទុកដល់សមាជិកសមាគមស្ថិតនៅភូមិ ប៉ាលហាល សង្កាត់ ប៉ាលហាល ក្រុង ព្រះវិហារ ខេត្ត ព្រះវិហារ ។

ក្នុងពិធីប្រគល់ផ្ទះនេះផងដែរអមដំណើរដោយ ឯកឧត្តម ឧត្ដមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រងព្រះវិហារ នឹងជាប្រធានសមាគមអតីតយុទ្ធជនខេត្ដព្រះវិហារអាជ្ញាធរខេត្ត ក្រុងស្រុក ឯកឧត្ដម លោកជំទាវ លោក លោកស្រីចូលរួមជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹក រលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៍ដូចជាបងប្អូនគ្រួសារអតីតយុទ្ធជនរបស់យើងគ្រប់ទីកន្លែង។

ឯកឧត្តម មាស សុភា បានថ្លែងរំលឹកដល់សមាជិកសមាគម ថា ក្រោមនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក បានធ្វើឲ្យសង្គ្រាមដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសត្រូវបានបញ្ចប់ទាំងស្រុង ហើយបាននាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

នាឱកាសនោះ ឯកឧត្តម បានប្រគល់ផ្ទះជូនអតីតយុទ្ធជន ដែលអញ្ជើញ មកពីតាមបណ្ដា ក្រុង -ស្រុក នៃខេត្ដព្រះវិហារ ចំនួន ១៥ខ្នង នឹងសម្ភារៈ មួយចំនួន ដោយឡែកអតីតយុទ្ធជន ចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួល បាននូវថវិការ ចំនួន ៥០,០០០រៀលផងដែ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *