ដើម្បីសុវត្តិភាពនិងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់បងប្អូនដែលធ្វើដំណើរលើដងផ្លូវសាធារណៈ
នៅថ្ងៃចន្ទ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សហការជាមួយកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្ត និងលោកនាយកសាលា បានចុះធ្វើការផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការបើកបរទោចក្រយានយន្ត នាមុនឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដើម្បីជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវថ្នល់អោយមានការប្រុងប្រយ័ត្នខ្ពស់ ស្ថិតក្នុងបរិវេណ សាលាវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសជាស៊ីមត្បែងមានជ័យ ក្រុង្រះវិហារ ខេត្តព្រះវិហារ ដែលមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយឬទ្ធិ និងស.ស.យ.ក។
ក្នុងនោះក្រុមការងារក៏បានផ្ដល់ជូននូវឯកសារ និងមួកសុវត្ថិភាពមួយចំនួនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកចូលរួមផងដែរ។