ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារអញ្ជើញជាអថិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាពុទ្ធិកបឋមសិក្សា វត្តឦសាន្តគិរីសាមគ្គីមានជ័យ (ហៅវត្តប្រយុទ្ធ)

ព្រះវិហារ៖ឯកឧត្តម មាស សុភា បានអំពាវនាវដល់ប្រជាពលរដ្ឋយើង ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្ននេះឲ្យនៅគង់វង្សយូរអង្វែង ដើម្បីឲ្យវិស័យអាណាចក្រនិងវិស័យពុទ្ធចក្រ កាន់តែមានការអភិវឌ្ឍន៍រីកចម្រើនតទៅទៀត ដោយមិនត្រូវជឿតាមការញុះញង់របស់ជនណាឬក្រុមណាមួយដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនោះទេ។

មានប្រសាសន៍បែបនេះក្នុងឱកាសដែល ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពក្នុងពិធី សម្ភោធដាក់អោយប្រើប្រាស់សាលាពុទ្ធិកបឋមសិក្សា វត្តឦសាន្តគិរីសាមគ្គីមានជ័យ (ហៅវត្តប្រយុទ្ធ) និងប្រគល់លិខិតថ្លែងអំណរគុណ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ នៅថ្ងៃ០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្ថិតនៅភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ពិធីនេះមានការចូលរួមពី រួមជាមួយឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនិងប្រជាពលរដ្ឋជាច្រើនរូបទៀត រួមនិងកងកម្លាំងអង្គភាពជុំវិញខេត្ត យុវជនសមាជិក សមាជិកា ថ្នាក់ដឹកនាំ សាខាសមាគម សិស្ស និស្សិត បញ្ញវន្ត ក្មេងវត្តខេត្តព្រះវិហារ ក្រុងព្រះវិហារ លោកយាយលោកតាពុទ្ទបរិសទ្ធជាច្រើនកុះករផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹក រលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែង។

ឯកឧត្តម មាស សុភា បានថ្លែងរំលឹកប្រជាពលរដ្ឋថា ក្រោមនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក បានធ្វើឲ្យសង្គ្រាមដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសត្រូវបានបញ្ចប់ទាំងស្រុង ហើយបាននាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់សប្បុរសជនគ្រប់ទិសទី ដែលបានចូលរួម ចំណែកកសាងសង់សាលាពុទ្ទិកសិក្សានេះឡើង។

ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគាំទ្រកម្មវិធី នយោបាយនានារបស់រាជរដ្ឋាភិបាល ត្រូវចូលរួមគាំទ្រអនុវត្តន៍កម្មវិធីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ពិសេសត្រូវបន្តការខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *