កណ្តាល ៖ ឪចុងរំលោភសេពសន្ថវៈកូនស្រីប្តីដើមអាយុ១៦ឆ្នាំ សម្រេចបាន៤លើក រហូតមានផ្ទៃពោះ៧ខែ ត្រូវបានម្តាយប្តឹងដល់សមត្ថកិច្ចឱ្យឃាត់ខ្លួនប្តីចុងចាត់ការតាមនីតិវិធីនៃច្បាប់ កាលពីថ្ងៃទី៥កុម្ភៈឆ្នាំ២០២២ នៅចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស.ស.ឡ. ភេទស្រី អាយុ ១៦ឆ្នាំ (ថ្ងៃខែឆ្នាំកំណើត ២៣.០៩.២០០៥)ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ឃុំកើតហេតុ មានផ្ទៃពោះចំនួន៧ខែត្រូវជាកូនចុង។ ចំណែកជនសង្ស័យឈ្មោះ ឡាំ លួត ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ ត្រូវជាឪពុកចុង(ឃាត់ខ្លួន)។ រយៈពេល១០ឆ្នាំមកហើយ ដែលឪពុកបង្តើតរបស់នាងបានបាត់បង់ជីវិត ហើយក្រោយមក ម្តាយជនរងគ្រោះឈ្មោះ ជា សុខលី បានយកប្តីក្រោយមួយទៀតឈ្មោះ ឡាំ លួត មករស់នៅក្រោមដំបូលផ្ទះតែមួយ រហូតមានកូនក្រោយ២នាក់(ស្រីម្នាក់)។
សមត្ថកិច្ចនគរបាលបានឲ្យដឹងបន្តរថា លុះដល់ថ្ងៃទីមិនចាំ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២អធ្រាត្រ ខណៈជនរងគ្រោះកំពុងដេកនៅក្នុងបន្ទប់លើផ្ទះ ស្រាប់តែឪពុកចុងខ្លួនឈ្មោះ ឡាំ លួត បានចូលមកក្នុងបន្ទប់ជនរងគ្រោះហើយឈ្មោះ ឡាំ លួត បានដោះឡេវអាវរបស់ជនរងគ្រោះ។ពេលនោះជនរងគ្រោះក៏ភ្ញាក់ដឹងខ្លួន ខណៈនោះឈ្មោះ ឡាំ លួត បានយកដៃខ្ទប់មាត់ជនរងគ្រោះហើយបាននិយាយគំរាមថា «បើសិនហ៊ានស្រែក អញនឹងសម្លាប់ម៉ែអ្ហែងចោល។ឮដូច្នេះជនរងគ្រោះមិនហ៊ានស្រែកទេ ហើយឈ្មោះ ឡាំ លួត បានស្រាតខោជនរងគ្រោះ(ខោអាវឈុត) និងស្រាតខោទ្រនាប់ជនរងគ្រោះ ,បន្ទាប់មកឈ្មោះ ឡាំ លួត បានស្រាតខោខ្លួនហើយរំលោភសេពសន្ថវៈជនរងគ្រោះរហូតដល់បានសម្រេច ចំណែកជនរងគ្រោះមិនហ៊ាននិយាយប្រាប់ម្តាយខ្លួនទេ ។
សមត្ថកិច្ចនគរបាលបន្តថា រំលងបានរយៈពេលប្រហែលកន្លះខែក្រោយមកពេលយប់ ឈ្មោះ ឡាំ លួត បានចូលទៅក្នុងបន្ទប់ជនរងគ្រោះចាប់រំលោភជនរងគ្រោះបានម្តងទៀតដោយគំរាមថា«សម្លាប់ដដែល» និងក្រោយមកទៀតឈ្មោះ ឡាំ លួត បានចាប់រំលោភជនរងគ្រោះបានបន្តទៀតសរុបចំនួន៤លើក ។
សមត្ថកិច្ចនគរបាលបាទបន្តទៀតថា រហូតដល់ថ្ងៃទី១០មករាឆ្នាំ២០២២ឈ្មោះ ជា សុលី ជាម្តាយ ដោយឃើញជនរងគ្រោះពោះធំប្លែកខុសពីធម្មតា, ម្តាយជនរងគ្រោះឈ្មោះ ជា សុខលី បានយកជនរងគ្រោះទៅពិនិត្យពោះនៅមណ្ឌលសុខភាពឃុំព្រែកតាមាក់ ហើយគ្រូពេទ្យប្រាប់ថា «ជនរងគ្រោះមានផ្ទៃពោះរយៈពេល៧ខែមកហើយ»។
ក្រោយពីទទួលបានរបាយការណ៍ពីលោក មេភូមិ ឃុំព្រែកតាមាក់ នៅថ្ងៃទី០៤កុម្ភៈឆ្នាំ២០២២ ទើបនគរបាលស្រុកមុខកំពូលឃាត់ខ្លួននៅថ្ងៃទី៥កុម្ភៈឆ្នាំ២០២២ និង បន្តអនុវត្តតាមនីតិវិធីនៃច្បាប់ ៕ដោយ ភាវុន