ព្រះវិហារៈនៅវេលាម៉ោង ៦ និង 30នាទី ថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើកំណាត់ផ្លូវកៅស៊ូផ្លូវចូលទៅប្រាសាទកោះកេរ្ត៍ ត្រង់ចំណុច ជិត ផ្ទះសំណាក់ មុំមរកត ស្ថិតនៅភូមិស្រយង់ជើងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារ បណ្ដាលអ្នកជិះម៉ូតូបាក់ជើងដ៍ធ្ងន់ធ្ងូ។សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចនេះ បង្កឡើងដោយម៉ូតូនិងត្រាក់ទ័រ បើកបរមានទិសដៅបញ្ច្រាសទិសគ្នា អ្នកបើកបរម៉ូតូមានស្ថានភាពស្រវឹងស្រា និងម៉ូតូគ្មានភ្លើងបំភ្លឺផ្លូវលុះមកដល់ចំណុចកើតហេតុបានរេមកបុកនិងត្រាក់ទ័រចំពីមុខនៅផ្នែកខាងស្ដាំរបស់ត្រាក់ទ័រ ។អ្នកបើកបរត្រាក់ទ័រ មានឈ្មោះ ខុំ បញ្ញា អាយុ 19 ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែនខេត្តព្រះវិហារ( មិនមានរងរបួស)រីឯ អ្នកបើកបរម៉ូតូមានឈ្មោះ ពៅ ពុំ ភេទប្រុស អាយុ 23 ឆ្នាំ មុខរបរកសិករ មានទីលំនៅនៅភូមិ ស្ពានតូច ឃុំឬស្សីកល ស្រុកឆ្កែស្រែងខេត្តសៀមរាប ។ស្នាក់នៅបណ្ដោះអាសន្ននៅផ្លូវទៅភូមិកោះកេរ ជាកម្មករស៊ីឈ្នួលដកដំឡូងអោយគេ ។ រងរបួសរលាត់ស្បែកពោះ មានទំហំទទឹង 5 ហ៊ុន និងបណ្ដោយពីរតឹក បាក់ស្មងជើងខាងស្ដាំ និងកជើងខាងឆ្វេង ពុំមានពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅឯមន្ទីរពេទ្យបែក១៦ មករាខេត្តព្រះវិហារ ។ រីឯវត្ថុតាងទាំងពីសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រយង់ ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕