ព្រះវិហារៈលោក វុធសាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារនៅតែបន្តចុះអនុវត្តច្បាប់ទៅលើ ទីតាំងសិប្បកម្មដែលគ្មានច្បាប់អនុញ្ញាតិ ការអនុវត្តច្បាប់ចុះបង្រ្គាបនេះ ដោយមានការសម្របសម្រួល ពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញារ អមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំដោយលោកលោក វុធសាវី ជាក់ស្ដែងការបង្រ្គាបនេះធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិ ផ្សារថ្មី ឃុំ ស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
លោក វុធសាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ បានថ្លែងប្រាប់គេហទំព័រ (សង្គមសន្តិភាព)ថា ធ្វើនេះ ក្នុងគោលបំណងដើម្បីរួមចំណែក ការពារព្រៃឈើ និងអភិរក្ស ព្រៃមិនអោយបាត់បង់ ត្រូវតែបង្រ្កាបរាល់សកម្មភាពទាំងឡាយណាដែលធ្វើអាជីវកម្ម សិប្បកម្មព្រៃឈើដែលគ្មានច្បាប់អនុញ្ញាត និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីនៃច្បាប់នៃច្បាប់ព្រៃឈើរបស់រាជរដ្ឋាភិបាលផងដែរ។ ហើយក្នុងការ ប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញ បានរឹបអូស ឈើប្រណិត ជាច្រើនមានដូចជា ឈើបេង ធ្មង់ នឹងឈើកំពុងកែច្នៃមិនទាន់សម្រេច ជាច្រើនដុំ រួមនឹងម៉ាស៊ីនជ្រៀក ម៉ាស៊ីនតាប់ ម៉ូទ័រជាច្រើនប្រភេទផងដែរ។ លោក វុធ សាវី បានបញ្ជាក់បន្ថែមថា ឃ្លាំងស្តុបឈើមួយនេះ ស្តុបឈើជាច្រើន ហើយបំបែកឈើទាំងនោះលាក់ទុក ជា៥កន្លែង ដើម្បីបំភ័ណ្ឌភ្នែកសមត្ថកិច្ច។ តែទោះជាយ៉ាងណា សមត្ថកិច្ច នៅតែបង្រ្កាបទាល់តែបាន រហូតឈានដល់ការឃាត់ និងយកឈើប្រណិតទាំងនោះ មករក្សាទុក នៅរដ្ឋបាលព្រៃឈើ ដើម្បីធ្វើការវាស់វែងរកទិន្ទយ័យដើម្បីអនុវត្តតាមផ្លូវច្បាប់ផងដែរ៕