ឯកឧត្តម ខៀវ កាញារីទ្ធ និង លោកជំទាវ សម្ពោធ ដាក់ ឲ្យ ប្រេីប្រាស់ ស្នាក់ការ គណបក្សប្រជាជន កម្ពុជា ឃុំ ល្វេ ស្រុក កោះសូទិន

កំពង់ចាម :   ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន  និង ជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន និងលោកជំទាវ ទេព រង្ស៉ី អមដំណើរ ដោយ គណៈប្រតិភូ  នាព្រឹក ថ្ងៃ ទី ៣១  ខែមករា  ឆ្នាំ ២០២១នេះ  បាន អញ្ជើញ ជា អធិបតី ក្នុង  ពិធីសម្ភោធ ដាក់ ឲ្យ ប្រេីប្រាស់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការ អញ្ជើញ ចូលរួម ពី  ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជន កម្ពុជា ខេត្តកំពង់ចាម  រួមនឹង ថ្នាក់ដឹកនាំ  សមាជិក សមាជិកា គណបក្សប្រជាជន កម្ពុជា  ជាច្រើន រូប ផង ដែរ  ។

ក្នុងឱកាសនោះ ដែរ  ឯកឧត្តម  អ៊ុន  ចាន់ដា  ប្រធាន គណៈកម្មាធិការ គណបក្សប្រជាជន កម្ពុជា ខេត្ត កំពង់ចាម  បានស្នើសុំឲ្យអាជ្ញាធរឃុំ និងអាជ្ញាធរស្រុកកោះសូទិន ខិតខំបំរើសេវាជូនប្រជា ពលរដ្ឋ  ទាំងសេវាសន្តិសុខ សេវារដ្ឋបាល សេវាសាធារណៈ ពោលគឺធ្វើយ៉ាងណា ឲ្យពួកគាត់ទទួលបានសេវាយ៉ាងត្រឹមត្រូវ ស្របច្បាប់ ឆ្លើយតបទៅនឹងសំណូមពររបស់ពួកគាត់ ឲ្យបានឆាប់រហ័ស ទាន់ពេលវេលា ។

ឯកឧត្តម  អ៊ុន  ចាន់ដា  បានថ្លែងបន្តថា ក្នុងនាមជាអាជ្ញាធរ និងជាអ្នកបម្រើប្រជាពលរដ្ឋ ត្រូវធ្វើអំពើល្អ ត្រូវចេះស្រឡាញ់ប្រជាជនរបស់យើង នឹងត្រូវខិតខំដោះស្រាយនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានា របស់បងប្អូនប្រជាពលរដ្ឋ។ ដោយឡែក ចំពោះបញ្ហាសន្តិសុខ ដូចជាករណីចោរលួច ចោរប្លន់ជាដើម សមត្ថកិច្ចយើងទាំងអស់ត្រូវខិតខំប្រឹងប្រែង ប្រើប្រាស់នូវមធ្យោបាយសរុប  វិធានការសរុប ដើម្បីបំបែកសំណុំរឿង ឬក្រុមទាំងឡាយណា ដែលបង្កអសន្តិសុខក្នុងមូលដ្ឋានរបស់យើង សំដៅធ្វើយ៉ាងណា ផ្ដល់សេចក្តីសុខជូនប្រជាជនរបស់យើង។

ក្នុងឱកាសនោះដែរ ឯកឧត្តម  ខៀវ កាញារីទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកោះសូទិន  បានក្រើនរំលឹកដល់អាណាព្យាបាល ត្រូវនាំកូន ចៅ ឲ្យ ចូលសាលារៀនបានគ្រប់ៗគ្នា ស្របពេលជាមួយនឹងរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំសាងសង់សាលារៀន មានច្រើនកម្រិត នៅតាមមូលដ្ឋាន  ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្សានុសិស្ស កុំ ឲ្យ ពិបាកក្នុងការទៅសិក្សានៅឆ្ងាយពីផ្ទះ។ ហើយប្រការដែល ឲ្យ កូនចៅបានសិក្សារៀនសូត្រ គឺធ្វើឲ្យពួកគាត់មានចំណេះដឹង ព្រោះថាមានតែចំណេះដឹងនេះហើយ ដែលរុញច្រានឲ្យពួកគាត់ឆ្លងផុតពីភាពល្ងង់ខ្លៅ និងចាកផុតពីភាពក្រីក្របានផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *