បុរសម្នាក់ស្រវឹងស្រាជោគជាំទៅបង់សំណាញ់នៅក្នុងស្រះមួយកន្លែងបណ្តាលអោយធ្លាក់ទឹកលង់ស្លាប់ម្នាក់ឯង

ពោធិ៍សាត់ ៖  បុរសម្នាក់ស្រវឹងស្រាជោគជាំទៅបង់សំណាញ់នៅក្នុងស្រះមួយកន្លែងបណ្តាលអោយធ្លាក់ទឹកលង់ស្លាប់ម្នាក់ឯង ហេតុការណ៍លង់ទឹកស្លាប់ខាងលើនេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងពីប្រជាពលរដ្ឋជិតខាងនៅវេលារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ម្សិលមិញ នៅត្រង់ចំណុចស្រះទឹកមួយកន្លែង ដែលស្ថិតនៅក្នុងភូមិ.សានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។សមត្ថកិច្ចបានអោយដឹងតាមរយះស្រ្តីដែលជាម្តាយឈ្មោះ ចាត់ វី អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរមានទីលំរ៊នៅភូមិ.ឃុំកើតហេតុខាងលើ និងត្រូវជាម្ដាយជនរងគ្រោះបានបញ្ជាក់អះអាងប្រាប់សមត្ថកិច្ចនគរបាលថា ជនរងគ្រោះដែលជាកូនរបស់គាត់មានឈ្មោះ ផែ សុផល អាយុ ៣៣ឆ្នាំ ជនជាតិខ្មែររស់នៅភូមិ.ឃុំកើតហេតុ ហើយកូនប្រុសរបស់រងគ្រោះរូបនេះចូលចិត្តផឹកស្រារាល់ថ្ងៃ ។នៅមុនពេលកើតហេតុកូនប្រុសរបស់គាត់បានទិញស្រាចំនួន៣លីត្រយកមកអង្គុយផឹកម្នាក់ឯងរហូតដល់វេលាពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៣០មករា២០២១កូនប្រុសគាត់បានដើរទៅយកសំណាញ់ទៅបង់ត្រីយកមកធ្វើម្ហូបក្លែមនៅត្រង់ចំណុចស្រះកើតហេតុ។

ដល់ពេលព្រឹកឡើងពុំឃើញកូនគាត់ត្រឡប់មកផ្ទះវិញ មានការសង្ស័យទើបបងប្អូនសាច់ញាតិនាំគ្នាដើររក ស្រាប់តែឃើញសំណាញ់រុំខ្លួនស្លាប់នៅបាតស្រះទឹកបាត់ទៅហើយ ។ករណីនេះបានបង្កការសង្ស័យថា ជនរងគ្រោះអាចគ្រវែងសំណាញ់ដោយទាំងមនុស្សទៅជាមួយទើបបណ្ដាលឲ្យសំណាញ់រុំជនរងគ្រោះលង់ទឹកស្លាប់តែម្តង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់និងបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយលង់ទឹកស្លាប់ពិតប្រាកដមែននិងបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *