អាជ្ញាធរខេត្តស្ទឹងត្រែងប្រារព្ធទិវាពិភពលោកលាងសម្អាតដៃដើម្បីបំផុសស្មារតីប្រាជាពលរដ្ឋឲ្យរស់នៅប្រកបដោយអនាម័យ!

ស្ទឹងត្រែងៈទិវាពិភពលោកលាងសម្អាតដៃឆ្នាំ២០២១ ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងប្រារព្ធឡើងនៅសាលាបឋមសិក្សាស្រែក្រសាំង  ស្ថិតនៅក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ក្រោមប្រធានបទ លាងសម្អាតដៃសម្រាប់ទាំងអស់គ្នា និងដើម្បីបំផុសស្មារតីឲ្យសិស្សានុសិស្សព្រមទាំងប្រជាពលរដ្ឋឲ្យរស់នៅប្រកបដោយអនាម័យ ការពារការឆ្លងជំងឺដង្កាត់ផ្សេងៗ ជាពិសេសការពារសុខភាពក្នុងបរិបថការរីករាលដាលនៃជំងឺកូវីដ១៩។

ទិវានេះធ្វើឡើនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ ក្រោមវត្តមានឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុក លោកគ្រួអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ដោយមានការចូលរួមគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍ជុំវិញខេត្តស្ទឹងត្រែង។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានចាត់ទុកថា ទិវាលាងសម្អាតដៃនេះ ជាថ្ងៃដ៏សំខាន់មួយក្នុងការរម្លឹកដល់ការលើកកម្ពស់ការផ្សព្វផ្សាយអំពីសារៈសំខាន់នៃរស់នៅប្រកបដោយអនាម័យ ការសម្អាតដៃ ជាពិសេសតាមរយៈការលាងសម្អាតដៃជាមួយសាប៊ូ ស្របពេលដែលប្រទេសកម្ពុជាក៏ដូចជាពិភពលោកកំពុងជួបប្រទះនូវបញ្ហាការឆ្លងរីករាលដាលនៃជំងឺគូវីដ១៩ដ៏កាចសាហាវ។

ឯកឧត្តមបន្តថា ការលាងសម្អាតដៃជាមួយសាប៊ូត្រូវបានកំណត់ជាមធ្យោបាយមួយងាយស្រួលមានប្រសិទ្ធភាពនិងមានតម្លៃសមស្របក្នុងកិច្ចការពារជំងឺ និងរួមចំណែកសង្គ្រោះជីវិតមនុស្សជៀសឆ្ងាយពីជំងឺដង្កាត់នានា ។ជាមួយគ្នានេះការប្រារព្ធទិវាលាងសម្អាតដៃពិភពលោកនេះក៏មានគោលបំណងសំខាន់ដើម្បីលើកទឹកចិត្តឲ្យមនុស្សគ្រប់រូបមានជទម្លាប់ក្នុងការលាងសម្អាតដៃជាមួយសាប៊ូជាប្រចាំ ស្របតាមទឹសស្លោក ការលាងសម្អាតដៃសម្រាប់ទាំងអស់គ្នា ដែលយើងត្រូវអនុវត្តឲ្យបានខ្ចាប់ខ្ចួនគ្រប់គ្នា។ឆ្លៀតឱកាសនេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តបានណែនាំដល់លោកអ្នកគ្រួ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមបំផុសស្មារតីប្រជាពលរដ្ឋក៏ដូចជាមាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស ត្រូវរស់នៅប្រកបដោយអនាម័យ ដោយហូបស្អាត លាងសម្អាតដៃជាប្រចាំ និងប្រើប្រាស់ទឹកស្អាត  ។ទន្ទឹមនិងនេះឯកឧត្តមបានជំរុញដល់គ្រប់មន្ទីរអង្គភាពមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ស្រុក ឃុំនិងដៃគូអភិវឌ្ឍពាក់ព័ន្ធ ចូលរួមជំរុញដល់ដំណើរការអភិវឌ្ឍន៍កម្មវិធីទឹកស្អាតនិងអនាម័យនៅតាមសាលារៀនឲ្យកាន់តែប្រសើឡើងតាមរយៈការវិភាជន៍កញ្ជប់ថវិការសេវាសង្គក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំគឹលរសប់ឃុំស្រុក៕ឡុង កាន់សំនៀង

You might like

Leave a Reply

Your email address will not be published. Required fields are marked *