អភិបាល អភិបាលខេត្ត ប៉ៃលិន ជូនដំណើរពលករ មកពីប្រទេសថៃ ទី១៤ ដែលជាបានសះស្បើយពីកូវីដ -១៩

ប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះ សំណាល និងជូនដំណើរពលករចុងក្រោយម្នាក់ទៀត ទៅលំនៅស្ថានវិញ ក្រោយពីបានឆ្លងវីរុសកូវីដ១៩ ហើយទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញក្នុងការព្យាបាល រហូតទទួលបានជាសះស្បើយ ។ សូមបញ្ជាក់ថា ៖ គិតពីម៉ោង១០ និង០០នាទី ដល់ម៉ោង ៣ និង០០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ សភាពការណ៍សន្តិសុខព្រំដែន គ្មានអ្វីប្រែប្រួលឡើយ ដោយពលករខ្មែរចំនួន ០៥នាក់ ក្នុងនោះស្រី០២នាក់ (ក្មេង ០៣នាក់) ទៀត បានត្រឡប់ពីប្រទេសថៃចូលមកប្រទេស កម្ពុជាវិញ ។ ក្រុមគ្រូពេទ្យបាននាំយកទៅពិនិត្យសុខភាព យកសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័ក នៅខេត្តប៉ៃលិន (បូកសរុប៥០៤នាក់, ស្រី ២៩០នាក់, ក្មេង៤៦នាក់) ។ បើគិតត្រឹមថ្ងៃទី២៩-០១-២០២១ មានលទ្ធផលវិជ្ជមានកូវីដ-១៩ សរុបចំនួន១៦នាក់ ស្រី ១៤នាក់ (ក្មេង០០នាក់) ក្រុមគ្រូពេទ្យបាននាំយកមកដាក់ដោយឡែក ដើម្បីព្យាបាល នៅផ្ទះសំណាក់គ្រូបង្រៀន ស្ថិតក្នុងភូមិវត្ត សង្កាត់/ក្រុង/ខេត្តប៉ៃលិន ប្រភពព័ត៍មានបានឱ្យដឹងថា ៖ ក្នុងឱកាសសំណេះសំណាល និងជូនដំណើរនេះ ដែរលោកជំទាវ បាននាំការអបអរសាទរ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជូនបងប្អូនដែលសះជាពីជម្ងឺដ៍កាចសាហាវនេះ ។ ក្នុងនាមលោកជំទាវផ្ទាល់ ក៏សំដែងនូវទឹកចិត្តត្រេកអរជាមួយបងស្រី និងបានផ្តាំផ្ញើថា ទោះបីពេលនេះ ទទួលបានការជាសះស្បើយក្តី តែពេលត្រឡប់ទៅផ្ទះវិញ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត ដើម្បីជាការបង្ការបន្ថែម ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យ និងកុំភ្លេចញ៉ាំថ្នាំអោយបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ ហើយក៍បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំអស់កម្លាំងកាយចិត្ត លះបង់ពេលវេលាទាំងយប់ទាំងថ្ងៃ ក្នុងការមើលថែអ្នកជំងឺយ៉ាងយកចិត្តទុកដាក់រហូតបានជាសះស្បើយ ។លោកជំទាវ បានបញ្ជាក់បន្ថែមជូនបងស្រីថា ក្នុងដំណាក់កាលព្យាបាល និងការស្នាក់នៅ ហូបចុក គឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដោយមិនទុកអោយបងប្អូនពលករខ្មែរយើងណាម្នាក់ជួបនូវទុក្ខលំបាកដោយសារវីរុសកូវីដ១៩ ដោយមិនបានដឹង មិនបានដោះស្រាយនោះឡើយ ។ សម្តេចក៍បានចាត់ក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើការងារនេះជាសមរភូមិមុខ បន្ទាប់មកកងកម្លាំង និងអាជ្ញាធរមូលដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃវីរុសកំណាចនេះមិនឱ្យចូលក្នុងមូលដ្ឋាន ឡើយ ។លោកជំទាវក៏បានស្នើអោយបងស្រី បើមានសាច់ញាតិ ដែលត្រូវត្រឡប់ពីប្រទេសថៃមកស្រុកកំណើតវិញ សូមមកតាមសម្រួល និងត្រូវផ្តល់ព័ត៌មានពិត ជូនកងកម្លាំងការនិងក្រុមគ្រូពេទ្យជំនាញ ស្ម័គ្រចិត្ត ចូលខ្លួនធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *