កងពលធំកងអន្តរាគមន៍លេខ៣ ប្រជុំផ្សព្វផ្សាយស្តីពីផែនការ កម្មវិធីអភិវឌ្ឍន៍កសិកម្ម និងដំណើរការរៀបចំបង្កើត សហគមន៍កសិកម្មជូនគ្រួសារកងទ័ព របស់កងពល និងអង្គភាពចំណុះ

នៅរសៀលថ្ងៃទី២៨/២៩ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ កងពលធំកងអន្តរាគមន៍លេខ៣ បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីផែនការ កម្មវិធីអភិវឌ្ឍន៍កសិកម្មនិងដំណើរការរៀបចំបង្កើត សហគមន៍កសិកម្មជូនគ្រួសារកងទ័ព កងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ជាមួយក្រុមហ៊ុន សានតាណា អាហ្គ្រោ ប្រដាក់ ឯ.ក ក្រោមការដឹកនាំរបស់លោកឧកញ៉ា អុក គឹមសាន អគ្គនាយកក្រុមហ៊ុនសានតាណា អាហ្គ្រោ ប្រដាក់ ឯ.ក ព្រមទាំងសហការី និងក្រោមវត្តមាន ឧត្តមសេនីយ៍ទោ ស៊ុម ប៊ុនធឿន មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ ទទួលបន្ទុកការងារអភិវឌ្ឍន៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ។ក្រុមហ៊ុន សានតាណា អាហ្គោ ប្រដាក់ ឯ.ក គឺជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃស្វាយចន្ទី ដែលមានទីតាំងស្ថិតនៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ ក្រុមហ៊ុនមានបំណងសហការយូរអង្វែងជាមួយកងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ និងគ្រួសារទ័ព លើវិស័យអភិវឌ្ឍន៍ដំណាំកសិ-ឧស្សាហកម្ម និងការចិញ្ចឹមសត្វ ដើម្បីជួយបង្កើនចំណូលជូនអង្គភាព និងគ្រួសារទ័ព។ លោកឧកញ៉ា អ៊ុក គឹមសាន អគ្គនាយកក្រុមហ៊ុនសានតាណា អាហ្គ្រោ ប្រដាក់ ឯ.ក បានបញ្ជាក់ថា ក្នុងនាមលោក និងថ្នាក់ដឹកនាំ នឹងពង្រីកវិសាលភាព ការងារបង្កបង្កើនផលសហគមន៍កសិកម្ម និងចិញ្ចឹមសត្វនេះ ក្នុងគោលបំណងដើម្បីបន្តលើកកម្ពស់វិស័យកសិកម្ម លើកស្ទួយជីវភាពគ្រួសារកងទ័ព និងការផ្គត់ផ្គង់បច្ចេកទេសថែទាំ និងទីផ្សារក្រៅ និងក្នុងប្រទេស សម្រាប់បង្កើនប្រាក់ចំណូលប្រចាំថ្ងៃដល់គ្រួសារកងទ័ព ព្រមទាំងរួមចំណែកកាត់បន្ថយការនាំចូលពីប្រទេសជិតខាងផងដែរ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *