ពោធិសាត់: ដើមកញ្ឆាស្រស់៦១៨៩ដើមដែលក្រុមជនល្មើសលបលួចដាក់ដាំនៅក្នុងព្រៃជ្រៅត្រូវបានសមត្ថកិច្ចស្រុកភ្នំក្រវាញធ្វើការដកនិងដុតបំផ្លាញចោល កិច្ចប្រតិបត្តការខាងលើនេះបានធ្វើឡើងនៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២១ ដឹកនាំកំលាំង អធិការនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ លោកវរសេនីយ៍ឯក តាន់គារិទ្ធ ដោយបានសហការជាមួយកងរាជអាវុធហត្ថនិងប្រជាការពារ បានចុះបង្ក្រាបករណី ដាំដុះរុក្ខជាតិញៀន ប្រភេទកញ្ឆារសករស់ដែលក្រុមជនល្មើសលបលួចដាក់ដាំ នៅ ចំណុច ក្នុងព្រៃ គំនម ដែលស្ថិត ក្នុង ភូមិវាលវង់ ឃុំ រកាត ស្រុកភ្នំក្រវាញ មានដាំដុះប្រភេទកញ្ឆារចំនួន ០២ កន្លែងសរុប ៦១៨៩ ដើម។នៅក្នុងកិច្ចប្ត៊រតិបតការខាងលើសមត្ថកិច្ចបានប្រមូលចាប់យក វត្ថុតាង រុក្ខជាតិញៀន ប្រភេទកញ្ឆារ ស្រស់ ចំនួន ៦១៨៩ ដេីមបានធ្វើការដុតបំផ្លាញចោលនៅនិងកន្លែងតែម្តង
សូមបញ្ជាក់ផងដែរថានៅក្នុងឆ្នាំ២០២១នេះសមត្ថកិច្ចនគបាលខេត្តពោធិសាត់បានធ្វើការបង្ក្រាបដំណាំកញ្ឆាដែលជាសារធាតុញៀនបាន៣ករណីគឺនៅស្រុកវាលវែង ស្រុកបាកាននិងស្រុកភ្នំក្រវាញនេះផងដែរ ៕ ដោយសុក្ខារិន