កំពង់ឆ្នាំងៈ ឯកឧត្តម ម៉ឹងពន្លកប្រធានសមាគមចលនាយុវជនកម្ពុជា ១៥៧ នៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២១នេះ បានថ្លែងថា ការបង្កើតសមាគមចលនាយុវ ជនកម្ពុជា១៥៧ គឺក្នុងគោលបំ ណងចលនាយុវជននៅគ្រប់មូលដ្ឋានជួយប្រជាជន ដែលរងគ្រោះដោយគ្រោះមហន្តរាយនានា ជួយជនពិការ ជួយចាស់ជរា ដោយមិនប្រកាន់និន្នាការនយោ បាយ ពូជសាសន៍ និងពណ៌សម្បុរឡើយ ដើម្បីរួមជាមួយរាជរដ្ឋា ភិបាល ការពារសន្តិភាពទើបប្រទេសជាតិមានការអភិវឌ្ឍន៍។ ឯកឧត្តម ម៉ឹងពន្លក បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធបើកទីស្នាក់ការសមាគមចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តកំពង់ឆ្នាំងនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលមានអា ជ្ញាធរខេត្តអាជ្ញាធរឃុំស្រុកនិងមន្ត្រីរាជការជុំវិញខេត្តចូលរួមយ៉ាងច្រើនកុះករផងដែរ ។ឯកឧត្តម ម៉ឹងពន្លក បានបន្តថា មានសន្តិភាពទើបមានអ្វីៗទាំងអស់នៅថ្ងៃនេះ បើគ្មានសន្តិភាពទេនោះ កុំថាឡើយ សូម្បីតែសិទ្ធិសេរីភាពគ្រប់បែបយ៉ាងក៏ពុំមានដែរ ដូច្នេះក្នុងនាមយុវជនកម្ពុជាត្រូវតែចូលរួមក្នុងចលនាយុវជនទាំងអស់គ្នាដើម្បីរួមគ្នាការពារសុខសន្តិភាពឲ្យបានជាដាច់ខាត។ឯកឧត្តមបានបន្តទៀតថា គិតមកដល់ថ្ងៃនេះសមាគមចលនាយុវជនកម្ពុជា ១៥៧ បានកើតមានចំនួន ១៤ខេត្តហើយ រាប់ទាំងសា ខាក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះផងដែរ ។ ដោយកន្លងមកសមាគមរបស់ យើងបានចុះជួយប្រជា ពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ក្នុងឆ្នាំ២០២៩ នៅតាមបណ្ដាខេត្តមួយចំនួនបាន ជាង ៥០០គ្រួសារ ។ ហើយកាលពីឆ្នាំមុននៅខេត្តសៀមរាប សមាគមយើងក៏បានរៀបចំចលនាយុវជនក្នុងខេត្តសៀមរាប ជិះកង់រួមគ្នារីអង្គាសគ្នាបានប្រាក់ជាង ៨ម៉ឺនដុល្លារ យកមកជួយឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ។
ជាមួយគ្នានេះដែរកាលពី១២ឆ្នាំ មុននៅពេលប្រទេសជាតិមានសង្រ្គាមនៅតាមព្រំដែនកម្ពុជាថៃ សមាគមចលនាយុវជនកម្ពុជា របស់យើងក៏បានចលនាឲ្យយុវជននៅទូទាំងប្រទេស និងស្ថាប័ននានារួមគ្នាជួយឧបត្ថម្ភដល់យុទ្ធជននៅសមរ ភូមិមុខ ធ្វើឱ្យកិច្ចការពារមាតុភូមិរបស់យុទ្ធជនយើងទទួលបានជោគជ័យលើពួកខ្មាំងសត្រូវដែលប៉ុនប៉ងកាន់កាប់ទឹកដីព្រះសាទព្រះ វិហារ ដែលជាមរតកដូនតារបស់ខ្មែរ។ ដោយឡែក ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ដែល បានចូលរួមជាអធិបតីក្នុងពិធីនេះបានថ្លែងថា នៅក្នុងខេត្តកំពង់ ឆ្នាំងមានសមាគមជាង ១០០ ហើយ ដែលមានសមាជិកសរុបជាង ៣ ម៉ឺនគ្រួសារ និងក្នុងទិសដៅខាងមុខសមាគមទាំងអស់នៅក្នុងខេត្តនិងពង្រីកសមាជិករបស់ខ្លួនឲ្យបាន ២០ម៉ឺនគ្រួសារ ដើម្បីលើ កស្ទួយជីវភាពរស់របស់គាត់នៅតាមមូលដ្ឋាន។ដោយឡែកឯកឧត្តមក៏សំណូមពរដល់ថ្នាក់ដឹកនាំសមាគមចលនាយុវជនកម្ពុជា ១៥៧ ផងដែរ សូមជួយដល់សមាគមដើមដំណាំកសិ កម្មនៅឃុំទឹកហូត និងសមាគមទេសចរណ៍នៅទឹកធ្លាក់ស្រែអំពិលជាដើមដែលកំពុងធ្វើការអភិវឌ្ឍខ្លួនបានល្អ ដើម្បីលើកកម្ពស់សកម្ម ភាពដែលកំពុងមានការអភិវឌ្ឍនៅក្នុងសមាគម។ក្នុងពេលនោះដែរ ឯកឧត្តមក៏សូមអំពាវនាវដល់អាជ្ញាធរគ្រប់មូលដ្ឋាននៅក្នុងខេត្តសូមសហការជាមួយសមាគមចលនាយុវជនកម្ពុជា ១៥៧ និងសហគមន៍ទាំងអស់នៅក្នុងខេត្ត ដើម្បីរួមគ្នាអភិវឌ្ឍមូលដ្ឋានរបស់យើហឲ្យទទួលបានជោគជ័យ និងត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ព្រោះថាបើមានសន្តិភាពទើបមាន ការអភិវឌ្ឍន៍លើគ្រប់វិស័យ ។នៅក្នុងពិធីនេះដែរ ឯកឧត្តម ម៉ឹងពន្លកក៏បានប្រកាសទទួលស្គាល់លោកស្រី ចាន់ផល្លី ជាប្រធានសមាគមចលនាយុវជនកម្ពុជា ១៥៧ សាខាខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំសាខាមួយចំនួនទៀត។ នឹងក៏បានចូលរួមកាត់ខ្សែបូសម្ពោធបើកទីស្នាក់ការសមាគមចលនាយុវជនកម្ពុជា ១៥៧ ខេត្តកំពង់ឆ្នាំងនិងចូលរួមចែកអំណោយជូនដល់ប្រជាពលរដ្ឋចាស់ជរាចំនួន ២០គ្រួ សារផងដែរ ដែលមកពីបណ្តាមូល ដ្ឋាននានា ក្នុងនោះអំណោយដែលបានចែកជូនរួមមាន អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ ដើម្បីជួយដោះ ស្រាយការខ្វះខាតរបស់ពួក គាត់ ៕ ដោយសុក្ខារិន