ក្រសួងបរិស្ថាន ទស្សនកិច្ចដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពកភូមិសាស្ត្រខេត្តព្រះវិហារ រយៈពេល៣ថ្ងៃ

ដើម្បីស្វែងយល់ពីការងារគ្រប់គ្រងនិងអភិរក្សសត្វព្រៃ ការអនុវត្តច្បាប់ និងការបង្កើនជីវភាពសហគមន៍ ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពកត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ១៤៣ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដែលមានផ្ទៃដីទំហំ ៤២០៩៧ហត ដែលមានជាប់និងខេត្តចំនួនពីរគឺខេត្តព្រះវិហារ និងខេត្ត សៀមរាប ស្ថិតក្នុងខេត្តព្រះវិហារ គ្របដណ្តប់ដោយស្រុកចំនួនពីរ គឺស្រុកគូលែន  និងស្រុកសង្គមថ្មី។

កាលពីព្រឹកថ្ងៃទី ២៩/៣០/៣១ ខែមករាឆ្នាំ ២០២១នេះ  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដឹកនាំគណៈប្រតិភូក្រសួង និងក្រុមអ្នកសារព័ត៌មានមួយក្រុមទៅទស្សនាឧទ្យានបេតិកភណ្ឌធម្ម ជាតិភ្នំត្បែង ភ្នំត្នោត-ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងខេត្តព្រះវិហារ ដោយសហការជាមួយគម្រោងព្រៃឡង់បៃតង (USAID Green Prey Lang)  គណៈប្រតិភូ និងអាជ្ញាធរមូលដ្ឋាននឹងបើកដំណើរការមណ្ឌលបញ្ជាខេត្តនៃប្រព័ន្ធត្រួតពិនិត្យ តំបន់ការពារធម្មជាតិរបស់ក្រសួងបរិស្ថាន។ ប្រព័ន្ធនេះរួមបញ្ចូល គ្នានូវការត្រួត ពិនិត្យពីផ្កាយរណប ព្រមទាំង ព័ត៌មានល្បាតនៅទីវាលរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍ បញ្ចូលក្នុងទិន្នន័យនិមួយៗ ហើយព័ត៌មាននេះត្រូវបាន ប្រើដើម្បីស៊ើបអង្កេតឧក្រិដ្ឋកម្មព្រៃឈើ ក៏ដូចជាកែលម្អការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ  គណៈ ប្រតិភូនឹង ទៅទស្សនាតំបន់អេកូទេសចរណ៍និងការបង្កើតសហគមន៍កសិកម្មជាច្រើនកន្លែងក្នុងខេត្តព្រះ វិហារ។ សកម្មភាពទាំងនេះត្រូវបានអនុវត្តរួមគ្នាដោយអង្គ ការ WCS និងគម្រោង USAID ព្រៃឡង់បៃតងដោយសហការ ជាមួយក្រសួងបរិស្ថាន ព្រមទាំងដៃគូក្នុងវិស័យឯកជនដទៃទៀត។  លោកស្រី Veena Reddy នាយិកាបេសកកម្មនៃទីភ្នាក់ ងារជំនួយអាមេរិក USAID ប្រចាំប្រទេសកម្ពុជា បានមាន ប្រសាសន៍ថា “យើងមានសេចក្តីរីករាយក្នុងការគាំទ្រដល់ការបើកដំណើរការមណ្ឌលបញ្ហាប្រព័ន្ធត្រួតពិនិត្យ តំបន់ ការពារធម្មជាតិនៅខេត្តព្រះវិហារស្របពេលនឹងការបង្កើនការគាំទ្ររបស់យើងដល់សហគមន៍ក្នុងតំបន់ដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩”។ “

យើងរំពឹងថាប្រព័ន្ធត្រួតពិនិត្យតំបន់ការពារធម្មជាតិ នឹងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា ដោយផ្តល់ឱ្យអ្នកគ្រប់គ្រងនូវព័ត៌មានទាន់ពេលវេលា និងបញ្ចូលគ្នាអំពីអ្វីដែលកំពុងកើតឡើង សំខាន់ដូចគ្នានេះដែរ គឺជាការធានាសុខុមាល ភាពរបស់ប្រជាជននៅតាមជនបទ នៃប្រទេសកម្ពុជាដែលភាគច្រើនបានរងផលប៉ះ ពាល់គួរឱ្យកត់សម្គាល់ដោយ ការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ១៩។ យើងកំពុង ធ្វើការជាមួយអ្នកអនុវត្ត ក៏ដូចជាដៃគូក្នុង វិស័យឯកជនដែលប្តេជ្ញាអភិរក្សធនធានធម្មជាតិដើម្បីបង្កើនឱកាសការងារប្រកបដោយនិរន្តរភាពសម្រាប់សហ គមន៍ជនបទ ។  រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាអ្នកនាំពាក្យ ឯកឧត្តមនេត្រ ភក្ត្រា បានមានប្រសាសន៍ថា “ការគាំទ្រដល់ សហគម ន៍ក្នុងតំបន់ឱ្យងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចរបស់ជំងឺកូវីដ ១៩ ស្របពេលនឹងការថែរក្សាបណ្តាញតំបន់ ការពារធម្មជា តិរបស់យើងគឺជាអាទិភាពកំពូលរបស់យើងនៅពេលនេះ។ ជាមួយនឹងដៃគូរបស់យើង យើងកំពុងគាំទ្រគំនិតផ្តួចផ្តើមជាច្រើនដើម្បីធ្វើឱ្យជីវភាពរស់នៅល្អប្រសើរឡើងដូចជាកសិកម្មដែលជួយដល់ការអភិរក្ស ខណៈពេលបង្កើតការងារដល់សមាជិកសហគមន៍មូលដ្ឋានតាមរយៈអេកូទេសចរណ៍។ ក្នុងនោះឯកឧត្តមនេត្រ ភក្ត្រា សូមថ្លែងអំណរគុណ ដល់អង្គការក្រៅរដ្ឋាភិបាល និងដៃគូផ្តល់ជំនួយទាំងអស់ជាពិសេសទីភ្នាក់ ងារជំនួយអាមេរិក USAID ដែលបាន បន្តគាំទ្រដល់សហគមន៍មូលដ្ឋាន និងការអភិរក្សជីវៈចម្រុះក៏ដូចជាសត្វ ព្រៃនៅប្រទេសកម្ពុជាសម្រាប់ជំនាន់ក្រោយរបស់យើងផងដែរ៕

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *