វគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យសង្គម ដល់គ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុកទូទាំងខេត្តព្រះវិហារ

ព្រះវិហារៈ នៅថ្ងៃព្រហស្បតិ៍ត ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញ ជាអធិបតីភាពក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យសង្គម ដល់គ្រូបង្គោលថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក នៅសាលប្រជុំសាលាខេត្ត ព្រះវិហារ ដោយមានសមាសភាពចូលរួមពី  អភិបាលរងក្រុង ស្រុក ទាំង០៨ចំណុះខេត្ត ប្រធានមណ្ឌលសុខភាព មន្ត្រីបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។ សូមបញ្ជាក់ថា បើកវគ្គបណ្ដុះបណ្ដាលនេះ រៀបចំដោយលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍនតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ (គ.ជ.អ.ប) ដែលមានរយៈពេលចំនួន ០២ថ្ងៃ ដោយគិតពីថ្ងៃទី២៨ ដល់២៩ ខែមករា ឆ្នាំ២០២១នេះផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *