រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តអារញ្ញិការាម ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបុណ្យមាឃបូជា នៅវត្តអារញ្ញិការាមស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តចូលរួមពីព្រះសិរីធម្មញាណ សុខ ថាន ព្រះមេគុណខេត្ត ព្រះធម្មបោលោ កែវ មុនី ព្រះធម្មធរគុណខេត្ត ឯកឧត្តមថាច់ ចាន់ដារា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងឯកឧត្តម  លោកជំទាវ សមាជិកក្រុម ប្រឹក្សា ខេត្ត  ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាននិង ពុទ្ធបរិស័ទចូលរួមផងដែរ។

ពិធីនេះធ្វើឡើងនៅរសៀលព្រហស្បតិ៍ ១៥កើត ពេញបូណ៌មី ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវ នឹង ថ្ងៃទី២៨ ខែមករា២០២១ នៅបរិវេណវត្តអារញ្ញិការរាមស្ថិតក្នុងក្រុងកំពង់ឆ្នាំង ពិធីនោះ មានបួងសួង ដង្ហែរប្រទក្សិណ ជុំវិញព្រះវិហារចំនួន៣ជុំនិងពិធីជាច្រើនទៀត ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជាពិសេសសូមឱ្យសង្គមជាតិមានសុខសន្តិភាព ជាដ៏រាបរៀងទៅ ។មានប្រសាសន៍សំណេះ សំណាល ឯកឧត្តម ផាន់ ចាន់ដារា  បានមានប្រសាសន៍ថាៈពិធីបុណ្យជាតិធំៗ ក៏ដូច ជាពិធីបុណ្យ ផ្សេងៗទៀត ដែល មានឱកាស ប្រារព្ធ ធ្វើទៅបានដោយសារប្រទេសយើងមានសុខ សន្តិភាពពេញលេញ និង មាន ស្ថិរភាពនយោបាយ បើគ្មានសុខសន្តិភាពទេ គឺច្បាស់ណាស់ ថា ប្រជាពលរដ្ឋ មិនមានឱកាស អាចប្រារព្ធពិធីបុណ្យដ៏ធំសម្បើមទូទាំង ប្រទេស បែបនេះទេ។

ឯកឧត្តមបានមានប្រសាសន៍បន្តថាៈការអភិវឌ្ឍគ្រប់វិស័យ មានសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធិសេរីភាព ជាដើម ទាំងនេះក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ទើបមានការអភិវឌ្ឍដូចសព្វថ្ងៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យតាមសាសនានានា ពិសេសពិធីបុណ្យមាឃបូជាដ៏អធិកអធមនេះ វាខុសពីសម័យសង្គ្រាម គ្មានអ្វីសោះ សូម្បីតែផ្លូវដើរ ជាពិសេសនៅតាមវត្តអារាម គឺបានត្រឹមសំងំក្នុងវត្ត គេចពីការទម្លាក់គ្រាប់បែក និងការកាប់សម្លាប់ ដូចសម័យលន់ នល់ ជាពិសេសសម័យ ប៉ុល ពត ប្រល័យពូជសាសន៍ ដែល រង ការ បំផ្លាញខ្ទេចខ្ទាំ គ្មានសល់ ។ជាពិសេសសម័យប៉ុល ពត កុំថាឡើយធ្វើបុណ្យពិធីសាសនា សូម្បីអាហារខ្លួនឯង ក៏គ្មានសិទ្ធិហូបដែរ គឺជាសម័យសាហាវឃោរឃៅ យង់ឃ្នង ដែល សម័ល កាលនោះ ត្រូវ បាន ពលរដ្ឋខ្មែរ ចាត់ទុក  និង ចារទុកជាប្រវត្តិសាស្ត្រ ថា ជា ស្រមោលដ៏ខ្មៅងងឹត គុកឥតជញ្ជាំង នាអតីតកាលដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប បាន ចង់ចាំ ស្អប់ខ្ពើម គ្មានថ្ងៃភ្លេច ប្រឆាំងដាច់ខាតកុំអោយមានសម័យនោះលើកទី២លើទឹកដីកម្ពុជាទៀត។ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សន្តិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងអោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យមាឃបូជា និងពិធីបុណ្យសាសនាជាច្រើនទៀត ជាបន្តលើទឹកដីកម្ពុជានិង ត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩កុំអោយកើតក្នុងគ្រួសារនិងសហគមន៍ដោយអនុវត្តអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។សូមបញ្ជាក់ថាៈ ការ ប្រារព្ធ ពិធី បុណ្យមាឃបូជានេះ គឺតាម គន្លង ពុទ្ធប្បវេណី  និង រលឹក ដល់ព្រឹត្តិការណ៍ សំខាន់ៗបីយ៉ាង៖ ទី.១ រំលឹកដល់ថ្ងៃនៃការប្រជុំចតុរង្គសន្និបាត ព្រះអរហន្ត ១២៥០អង្គដែលប្រព្រឹត្តទៅនាថ្ងៃពេញបុណ្ណមី ក្នុងឆ្នាំរកាមុនពុទ្ធសករាជ៤៤ឆ្នាំដែលជាថ្ងៃនក្ខត្តឬក្សធំមួយ របស់ព្រះសក្យមុនីគោតមបរមគ្រូនៃយើង ដែលសន្និបាតបែបនេះមានតែម្តងគត់នាសម័យពុទ្ធកាល ពុទ្ធសាវ័ក ដែល និមន្ត ចូលរួម ចតុរង្គសន្និបាត គ្មាន ការណាត់ជាមុនឡើយ។

ទី.២ រំលឹកដល់ថ្ងៃដែលព្រះពុទ្ធជាអម្ចាស់ប្រកាសដាក់ព្រះជន្មាយុសង្ខារចំពោះមុខមារ ប្រព្រឹត្តទៅនាថ្ងៃពេញបុណ្ណមី ខែមាឃជាថ្ងៃអភិលក្ខិតកាលដ៏ធំមួយទៀត នៅមុនពុទ្ធសករាជ៣ខែ សម័យនោះព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រជុំសាវ័កហើយប្រកាសដាក់ព្រះជន្មាយុសង្ខាររបស់ព្រះអង្គ។

 

ទី.៣ រំលឹក ដល់ ព្រះសព្វញ្ញុតញ្ញាណ សំដែង ព្រះឱវាទ បាតិមោក្ខ  ដែល ខ្លឹមសារ ក្នុង ឱវាទមោក្ខ បំព្រួញ ឱ្យ ខ្លី គឺ” សព្វបាបស្ស អករណំ កុលស្សូ បសម្បទា សចិត្តបរិយោទស្សនំ មានន័យ ថា កិរិយា មិនធ្វើនូវ អំពើបាប ទាំងពួង  កិរិយាបំពេញ តែបុណ្យ កុសល និង ជម្រះ ចិត្ត ឱ្យ ស្អាត ផូរផង់ ” ៕ ដោយសុក្ខារិន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *