ទស្សន:កិច្ចវឌ្ឍនភាពនៃការអនុវត្តគម្រោងសាកវប្បកម្មកម្ពុជាដើម្បីបង្កើនប្រាក់ចំណូល

កាលពីថ្ងៃទី២៧ ខែមករា ធ្នាំ២០២១ ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារបានអមដំណើរឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងសហការី ព្រមទាំងតំណាងទីភ្នាក់ងារស្វីសដើម្បីអភិវឌ្ឍន៍ និងកិច្ចសហប្រត្តបតិការ (SDC) នាយកអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) ប្រចាំប្រទេកកម្ពុជា ដើម្បីទស្សន:កិច្ចវឌ្ឍនភាពនៃការអនុវត្តគម្រោងសាកវប្បកម្មដើម្បីបង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភ (CHAIN) កន្លងមកប្រមូលធាតុចូលសម្រាប់អនុវត្តគម្រោងដំណាក់កាលទី៣ ។ក្នុងឱកាសនោះដែរ  គណៈប្រតិភូបានសំណេះសំណាលជាមួយសមាជិក ក្រុមបណ្ដុំអាជីវកម្ម ដែលមានទីតាំងនៅក្នុងភូមិបេងដូប ឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ។ គួរបញ្ជាក់ផងដែរថា ក្រុមបណ្ដុំអាជីវកម្ម បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនចំនួន០២ សម្រាប់នាំផលិតផលមានដូចជា(ត្រសក់ សណ្ដែកកួរ ម្ទេស ល្ហុង ឆាយថាវ និងខ្ទឹមបារាំង …. ទៅលក់លើទីផ្សារនៅរាជធានីភ្នំពេញ ក្នុងនោះមាន ក្រុមហ៊ុន រ៉េមិច (REMIC) និងក្រុមហ៊ុន អាគ្រីអន (AGRION)។ដែលកំពង់ផលិតនិងដាំដុះផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *