ខេត្តពោធិសាត់: ក្រុមការងារផ្នែករដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់សហការជាមួយកម្លាំងយោធា.នគបាលសេដ្ឋកិច្ចបង្ក្រាបបទល្មើសជលផលនៅក្នុងរដូវបើកនេសាទក្នុងដែនរដ្ឋបាលផ្នែកក្រគ ។កិច្ចប្រតិបត្តការបង្ក្រាបបទល្មើសជលផលបានធ្វើឡើងនៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២១ ក្រុមការងារនៃមន្ទីរកសិកម្ម ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ រួមសហការជាមួយ កម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់លួង យោធាខេត្ត ប៉ូលីសសេដ្ឋកិច្ចខេត្ដ ដោយប្រើកម្លាំងសរុប២២ នាក់ មធ្យោបាយធ្វើសកម្មភាពកាណូតចំនួន១០ គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលចាប់ពីចំនុចកោះទន្លាក្រាស់ រហូតដល់ព្រំប្រទល់ ពោធ៍សាត់និងព្រុំប្រទល់ខេត្តកំពង់ឆ្នាំងដែលជាលទ្ធផល បានធ្វើការទាញរុសរើនិងបំផ្លាញចោល ៖
របាំងសាច់អួន ១៦ ខ្សែ ប្រវែង ៦០០០ ម៉ែត្រ ក្បាលបរចំនួន ៣ គ្រឿងលូកងសាច់អួន ចំនួន ១៧ គ្រឿង បង្គោលចំនួន ៨៣០ ដើម ចាក់លែងត្រីចំរុះចូលក្នុងទន្លេវិញផងដែរ ។សមត្ថកិច្ចជំនាញរដ្ឋបាលជលផលបានអោយដឹងថាកិច្ចប្រតិបត្តការបង្ក្រាបបទល្មើសជលផលនៅតែបន្តធ្វើជាប្រចាំដោយធ្វើយ៉ាងកាត់បន្ថយបទល្មើសអោយនៅតិចបំផុតដើម្បីការពារនិរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយផងដែរ ៕ដោយសុក្ខារិន